Connect with us

Pickford, Henderson និង Nick Pope នរណាសក្តិសមជាអ្នកចាំទីដៃទីមួយរបស់អង់គ្លេស?

អង់គ្លេស៖ នៅឆ្នាំ២០២០នេះ សង្កេតឃើញថា គ្រូបង្វឹកលោក Gareth Southgate របស់ក្រុមជម្រើសជាតិអង់គ្លេស នឹងត្រូវឈឺក្បាលក្នុងការសម្រេចចិត្តនៅក្នុងការដាក់អ្នកចាំទីដៃទីមួយ រវាងកីឡាករល្អ៣រូប គឺ Jordan Pickford, Nick Pope និង Dean Henderson ។

លោក Southgate បានប្រកាសថា លោកនឹងជ្រើសរើសយក Nick Pope ជាជម្រើសទី១ ពេលអង់គ្លេស ប៉ះ វែល នៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់ការប្រកួតមិត្តភាព។ ងាកទៅមើលការស្ទង់មតិនៅលើបណ្ដាញសង្គម Twitter របស់សារព័ត៌មាន Skysports វិញ អ្នកគាំទ្រអង់គ្លេស បានបោះឆ្នោតយក Dean Henderson ជម្រើសទី១ (៦៤%), Nick Pope ជាជម្រើសទី២ (២៩%) និង Jordan Pickford ជាជម្រើសទី៣ (៧%)។

ក្រឡេកមើលស្ថិតិរបស់អ្នកចាំទីទាំងបី នៅក្របខណ្ឌ Premier League កាលពីរដូវកាល២០១៩-២០ ឃើញថា Dean Henderson (Sheffield UTD) បង្ហាញខ្លួន ៣៦ប្រកួត របូត ៣៣គ្រាប់, Nick Pope (Burnley) បង្ហាញខ្លួន ៤១ប្រកួត របូត ៥៨គ្រាប់ និង Jordan Pickford (Everton) បង្ហាញខ្លួន ៤២ប្រកួត របូត ៦១គ្រាប់៕

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម