Connect with us

រវាងខ្លាញ់ជ្រូក និងប្រេងឆាមួយណាល្អក្នុងការចម្អិនអាហារ?

អ្នកដែលមានភារកិច្ចក្នុងផ្ទះបាយ ដើម្បីចម្អិនអាហារសម្រាប់ក្រុមគ្រួសារតែងតែកើតមានចម្ងល់ទាក់ទងនឹងការធ្វើម្ហូប ថាតើរវាងខ្លាញ់សត្វ និងប្រេងឆា គួរប្រើមួយណា។

ដើម្បីស្រាយចម្ងល់នេះលោកវេជ្ជបណ្ឌិត លី ឫទ្ធីគុណ បានចូលខ្លួនមកបកស្រាយថា ទាំងខ្លាញ់សត្វ (ខ្លាញ់ជ្រូក) និងប្រេងឆា គឺមានផលប៉ះពាល់ចំពោះសុខភាពដូចគ្នា គ្រាន់តែប្រេងឆា មិនសូវប៉ះពាល់ខ្លាំងដូចខ្លាញ់ជ្រូកឡើយ។ ប្រេងឆាមានច្រើនប្រភេទដូចជា ប្រេងអូលីវ ប្រេងសណ្ដែក ប្រេងធម្មជាតិ ប្រេងផ្កាឈូករ័ត្ន និងប្រេងបន្លែ ចំណែកខ្លាញ់សត្វដែលប្រជាជនយើងពេញនិយមយកមកចម្អិនអាហារមានតែខ្លាញ់ជ្រូក។

វេជ្ជបណ្ឌិតផ្នែកទូទៅរូបនោះបានរៀបរាប់ពីគុណវិបត្តិរបស់ខ្លាញ់ទាំង ២ ថា ក្នុងចំណោមប្រេងទាំងអស់ អូលីវ គឺជាប្រេងល្អប្រើជាងគេ ដោយវាមានអូមេហ្កា ៣ និង ៦ ហើយលក្ខណៈពិសេសរបស់វាគឺការពារកម្ដៅបានខ្លាំងជាងប្រេងដទៃ ព្រោះប្រេងដទៃពេលដាក់ចូលខ្ទះក្ដៅទៅមិនងាយប្រែពណ៌ជាខ្មៅ។ គ្រប់ប្រេងទាំងអស់តែងមានទ្រីកូលីតស្រ្តេរីត និងកូឡេស្តរ៉លគ្រាន់តែអូលីវមានអត្ថប្រយោជន៍ច្រើន និងមានទ្រីកូលីតស្រ្តេរីត និងកូឡេស្តរ៉លតិចជាងគេ។ ចំពោះសំណួរថាមួយណាល្អជាង គឺប្រេងឆានេះឯង ព្រោះខ្លាញ់សត្វសម្បូរទ្រីគ្លីសេរីត និងកូឡេស្តរ៉ល ដោយខ្លាញ់សត្វគ្មានការចម្រាញ់យក កូឡេស្តរ៉លចេញ ឬយកខ្លាញ់អាក្រក់ចេញ។

ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋានរូបនោះបន្តទៀតថា បើប្រៀបធៀបទៅប្រេងឆា គឺគេបានចម្រាញ់នៅក្នុងរោងចក្រដោយមានថ្នាំ រក្សាទុក មានលាយសារធាតុគីមីខ្លះមែន ហើយខ្លាញ់សត្វគឺធម្មជាតិ តែសត្វដែលស៊ីចំណីអ័រម៉ូន ដើម្បីធំធាត់ឆាប់រហ័ស ដូចនេះខ្លួនវាក៏ផ្ទុកពេញទៅដោយអ័រម៉ូន ហើយនៅពេលយើងញ៉ាំទៅធ្វើឱ្យឡើងគីឡូ។ រីឯទ្រីកូលីតស្រ្តេរីត និងកូឡេស្តរ៉លក្នុងខ្លាញ់សត្វនាំឱ្យកើតមានជំងឺបេះដូង ស្ទះសរសៃឈាមបេះដូង ខ្លាញ់រុំថ្លើម រលាកថ្លើម ស្ទះសរសៃទឹកលំពែង រលាកលំពែង ឬអាចស្លា ប់មួយរំពេច។

ដូចនេះទោះជ្រើសរើសប្រេងឆាក៏ដោយ ត្រូវចម្រាញ់យកផលិតផលណាល្អ ដូចនេះជម្រើសល្អគួរប្រើប្រេងអូលីវវិញទើបមានគ្រោះថ្នាក់តិច៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com