Cavani អាចអវត្តមានរហូតដល់ Man Utd ជួប PSG នៅថ្ងៃបើកឆាក Champions League
អង់គ្លេស៖ ខ្សែប្រយុទ្ធចំណូលថ្មី របស់ក្លិបបិសាចក្រហម Manchester United គឺកីឡាករ Edinson Cavani ប្រហែលជាត្រូវអវត្តមានរហូតដល់កីឡាករនេះ អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលអង់គ្លេស ដោយដាក់ខ្លួនឯងនៅដាច់ដោយឡែក ១៤ថ្ងៃ គិតពីថ្ងៃដែលគេបានទៅដល់ប្រទេសអង់គ្លេស នាថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០។
ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរុយហ្គាយរូបនេះ បានប្រកាសចូលរួមជាមួយ Man Utd ជាផ្លូវការ កាលពីថ្ងៃចន្ទ បន្ទាប់ពីខ្លួនបានចែកផ្លូវពីក្លិប PSG នៅប្រទេសបារាំង កាលពីខែមិថុនាកន្លងទៅ។ ក្នុងការដាក់ខ្លួនឯងដាច់ដោយឡែកនេះ Cavani ត្រូវអវត្តមាន ពេល Man Utd ប៉ះ Newcastle ក្នុងការប្រកួតក្របខណ្ឌ Premier League នាថ្ងៃទី១៧ ខែតុលា។
នេះគឺជា ក្ដីបារម្ភមួយរបស់លោក Ole Gunnar Solskjaer ខណៈខ្សែប្រយុទ្ធ Anthony Martial ត្រូវបានពិន័យ មិនអាចលេងទល់នឹង Newcastle ដោយសារទទួលកាតក្រហម ពេលក្រុមបិសាចក្រហម ប៉ះ Spurs នាសប្ដាហ៍មុន។
Cavani មិនអាចចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីរបស់ខ្លួនបានឡើយ ហើយគេ អាចនឹងអវត្តមានក្នុងការប្រកួតបើកឆាកពានរង្វាន់ UEFA Champions League រវាង Man Utd និង PSG នៅថ្ងៃទី២០ ខែតុលា ផងដែរ ដោយសារតែកង្វះខាតពេលវេលាគ្រប់គ្រាន់ក្នុងការហ្វឹកហាត់៕
ប្រភព៖ BBC
ប្រែសម្រួល៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍