Connect with us

ព្រឹកនេះ ករណីជាសះស្បើយ១នាក់ អ្នកឆ្លងវីរុសកូវីដ-១៩ថ្មី ១នាក់ទៀត លើបុរសជនជាតិខ្មែរ ស្នាក់នៅរាជធានីភ្នំពេញ

ព្រឹកនេះ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ មានករណីជាសះស្បើយចំនួន១នាក់ស្ត្រីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ស្នាក់នៅខេត្តបាត់ដំបង និងមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ១នាក់បន្ថែមទៀត លើបុរសជនជាតិខ្មែរ អាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ដែលបានធ្វើដំណើរមកពីប្រទេសក្រៅ។

១.បុរសជនជាតិខ្មែរ អាយុ២៩ឆ្នាំ អាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី៧ខែតុលា ឆ្នាំ២០២០ បានធ្វើតេស្តរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ កំពុងដាក់ឱ្យសម្រាកព្យាបលនៅមន្ទីពេទ្យមិត្តភាព-ខ្មែរសូវៀត។

ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា៖
*ចំនួនអ្នកជាសះស្បើយនៃជំងឺកូវីដ-១៩  មានចំនួន២៧៦នាក់ នៅក្នុងនោះមាន (ស្ត្រី ៥៥នាក់ និង បុរស ២២២នាក់)។

*សរុបអ្នកមានវីរុសកូវីដ-១៩ ទាំងអស់មានចំនួន ២៨២នាក់ ក្នុងនោះមាន ( ស្ត្រី ៥៦នាក់ និង បុរស ២២៦នាក់)។

*សម្រាកព្យាបាលនៅមន្ទីពេទ្យ មិត្តភាព-ខ្មែរសូវៀត រាជធានីភ្នំពេញ មានចំនួន៣នាក់ (បុរសជនជាតិខ្មែរ ស្ត្រីជនជាតិឥណ្ឌា និង បុរសជនជាតិឥណ្ឌូណេស៊ី)។

*សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានចំនួន២នាក់ (បុរសជនជាតិបារាំង និង ហុងគ្រី)៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម