សូមប្រុងប្រយ័ត្ន! ស្ទឹងពោធិ៍សាត់ ឡើងដល់កម្រិតប្រកាសអាសន្នហើយ
ពោធិ៍សាត់៖ គិតនៅត្រឹមព្រឹកថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បានឡើងដល់កម្រិតប្រកាសអាសន្នហើយ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែតុលានេះ។
ក្រសួងធនធានទឹក និងឧតុនិយម បានបន្តថា ស្ថានភាពស្ទឹងពោធិ៍សាត់ មានកម្ពស់ទឹក ៥,៤៥ម៉ែត្រ (កម្ពស់ទឹកប្រុងប្រយ័ត្ន ៥,០០ម៉ែត្រ) នៅក្រុងពោធិ៍សាត់។ ស្ថានភាពស្ទឹងក្រវាញ មានកម្ពស់ទឹក ៥,៧៧ម៉ែត្រ (កម្ពស់ទឹកប្រុងប្រយ័ត្ន ៦,០០ម៉ែត្រ) នៅស្រុកភ្នំក្រវាញ។ ស្ថានភាពស្ទឹងវាលវែង មានកម្ពស់ទឹក ៤,៦០ម៉ែត្រ (កម្ពស់ទឹកប្រុងប្រយ័ត្ន ១០,០០ម៉ែត្រ) នៅស្រុកវាលវែង។
ចំពោះស្ថានភាពទឹកស្ទឹងពោធិ៍សាត់ក្រុង នៅតែមានសន្ទុះឡើងបន្តទៀត។ ដូច្នេះ ប្រជាពលរដ្ឋក្រុងពោធិ៍សាត់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍