Connect with us

ចម្ការតែនៅខេត្តឈៀងរ៉ៃ ទេសភាព និងអាកាសធាតុ អំណោយផលខ្លាំងរហូតដល់ទាក់ទាញភ្ញៀវទេសចរពីគ្រប់ទិសទី

ឈៀងរ៉ៃ៖ ខេត្តឈៀងរ៉ៃ គឺជាខេត្តមួយល្បីរបស់ប្រទេសថៃដែលបានទាក់ទាញភ្ញៀវទេសចរបានច្រើនកុះករទាំងក្នុង និងក្រៅប្រទេស។ ខេត្តដែលមានអាកាសធាតុត្រជាក់ខ្លាំងមួយនេះមានកន្លែងទស្សនាជាច្រើនដូចជា ភ្នំដឹទុង ប្រាសាទវត្តព្រះកេវ ទស្សនាជីវភាពរស់នៅរបស់ជនជាតិភាគតិច វិមានវត្តរុងឈុន ឬ ប្រាសាទស ដែលអ្នកទេសចរស្គាល់ជាងគេ និងកន្លែងពិសេសមួយទៀតដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនោះគឺ ចម្ការតែ។

ចម្ការតែនៅខេត្តឈៀងរ៉ៃនេះ បានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមអ្នកទេសចរក្នុង និងក្រៅប្រទេសជាច្រើនដោយសារទេសភាពពណ៌បៃតងលើផ្ទៃដីជាច្រើនហិកតាដាច់កន្ទុយភ្នែកអាចធ្វើឱ្យអារម្មណ៍ស្រស់ស្រាយបំបាត់អស់ភាពនឿយហត់បានយ៉ាងមានប្រសិទ្ធិភាព។ ទេសភាពដ៏ស្រស់ត្រកាលដែលអាចផ្តិតរូបភាពបានយ៉ាងស្អាតព្រមជាមួយនឹងខ្យល់បរិសុទ្ធផងដែរ ជាពិសេសនៅពេលដែលអាកាសធាតុបើកថ្ងៃចាំលើផ្ទៃចម្ការតែដ៏ធំនេះតែម្តង។

បន្ថែមពីនេះផងដែរ ចម្ការតែ នៅខេត្តឈៀងរ៉ៃនេះក៏បានចម្រាញ់ចេញជាផលិតផលដែលបានដាក់លក់នៅទីនោះផ្ទាល់សម្រាប់អ្នកទេសចរអាចអង្គុយញ៉ាំអាហារសម្រន់ និងទទួលទានភេសជ្ជៈមួយចំនួនដែលចម្រាញ់ចេញពីស្លឹកតែថ្មីៗ ឈ្ងុយឆ្ងាញ់ ព្រមទាំងអាចទស្សនា និងស្រូបខ្យល់អាកាសបរិសុទ្ធបណ្តើរ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានឈ្មួញជាវយកផលិតផលធម្មជាតិនៅទីនោះទៅចែកចាយលើទីផ្សារទៀតផង៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com