Connect with us

អ្នកនាង សុខ ស្រីនាង ភ្ញាក់ផ្អើលជាខ្លាំងនៅពេលទទួលបានកាដូជាច្រើនពីហ្វេនរបស់ខ្លួនសម្រាប់ថ្ងៃពិសេស

កម្សាន្ត៖ តោះប្រិយមិត្តក្រឡេកទៅមើលតារាចម្រៀង រាងតូចច្រឡឹង មានមន្តស្នេហ៍ អ្នកនាង សុខ ស្រីនាង វិញម្តង សម្រាប់ក្នុងឆ្នាំ២០២០នេះ តើអ្នកនាងមានអ្វីប្លែកខ្លះ? វាពិតជាប្លែកសម្រាប់អ្នកនាង សុខ ស្រីនាង ខ្លាំងណាស់ នៅក្នុងខែតុលានេះ ហើយប្រិយមិត្តមួយចំនួនក៏មិនដឹងថាជាអ្វីនោះដែរ បន្ទាប់ពីបានឃើញអ្នកនាងទទួលបានកាដូជាច្រើនពីសំណាក់ហ្វេនរបស់ខ្លួន ទាំងអ្នកនាងមិនដឹងអ្វីសោះឡើយ។

កាលពីម្សិលមិញនេះ យើងក៏ឃើញអ្នកនាង សុខ ស្រីនាង បានបញ្ចេញវីដេអូ និងរូបថតប៉ុន្មានសន្លឹកដែលបញ្ជាក់ប្រាប់ដល់ទស្សនិកជនថា ស្អែកនេះជាថ្ងៃខួបកំណើតរបស់អ្នកនាង ប៉ុន្តែមិនទាន់ដល់ថ្ងៃផង អ្នកនាង សុខ ស្រីនាង ទទួលបានកាដូពិសេសជាច្រើន ដូចជានំខួបកំណើត ពីសំណាក់ហ្វេនរបស់ខ្លួន។

វាពិតជារីករាយណាស់សម្រាប់រូបគាត់ ព្រោះអ្នកនាងនឹកស្មានមិនដល់នោះឡើយ ថាមានអ្នក Surprise បែបនេះសោះ គាត់ពិតជាអរគុណខ្លាំងណាស់ចំពោះម្ចាស់កាដូទាំងអស់នេះ។ ប៉ុន្តែយ៉ាងណានោះអ្នកនាង សុខ ស្រីនាង ក៏មិនបានបញ្ចេញពីអាយុរបស់អ្នកនាងនោះឡើយ គឺសូមលាក់ទុករឿងនេះសិន ចុងក្រោយក្រុមការងារ MyTV Plus ក៏សូមរីករាយថ្ងៃខួបកំណើតរបស់អ្នកនាង សុខ ស្រីនាង ផងដែរ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com