Connect with us

អបអរសាទរ! អ្នកនាង សួស វីហ្សា ក្នុងថ្ងៃដ៏រីករាយសម្រាប់ស្វាគមន៍សមាជិកថ្មី កូនស្រី ថង សាម៉ូលីណា ហៅ (Jenny)

កម្សាន្ត៖ ពិតជារីករាយណាស់ថ្ងៃនេះ ចំពោះគ្រួសារតារាចម្រៀg សួស វីហ្សា កំពុងតែរំភើបចិត្តយ៉ាងក្រៃលែង បន្ទាប់ពីសមាជិកថ្មីរបស់ខ្លួនបានចាប់ចេញមកបង្អួតស្នាមញញឹមដល់ក្រុមគ្រួសារ និងពិភពលោកដ៏សុខសន្តិភាពមួយនេះ។ ទាំងនេះជាអ្វីដែលអ្នកនាង សួស វីហ្សា និង ស្វាមី គឺលោក ថមមី បានទន្ទឹងរង់ចាំជាយូរណាស់មកហើយ ពេលនេះ កូនស្រីសំណព្វចិត្ត ថង សាម៉ូលីណា ហៅ Jenny បានសម្រាលដោយសុវត្ថិភាព។

កាលពីព្រឹកមិញ ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៩:០៩នាទីព្រឹក ជាដែលកំណើតរបស់កូនស្រី អ្នកនាង សួស វីហ្សា។ គ្រាន់តែ ក្មួយស្រី ថង សាម៉ូលីណា ហៅ Jenny លេចមុខមកភ្លាម អ្នកនាង សួស វីហ្សា ជាម្តាយ មានអារម្មណ៍រីករាយជាខ្លាំង រកអ្វីប្រៀបមិនបាន ព្រោះចង់ឃើញមុខកូនស្រីខ្លាំងណាស់ ពេលនេះអ្នកនាង និងស្វាមីបានឃើញហើយ។

ក្នុងនោះអ្នកនាង សួស វីហ្សា ក៏បានសរសេរសាររបស់ខ្លួនផងដែរ ដោយមានន័យថា៖ “ទីបំផុតកាដូនៃចំណងដៃរៀបការរបស់ពួកខ្ញុំទាំងពីរនាក់គឺកូនស្រីដ៏ឆ្លាតរបស់ប៉ាម៉ាក់បានសម្រាលដោយជោគជ័យនិងសុវត្តិភាព កូនស្រីបានមកឃើញពិភពលោកដ៏ស្រស់ស្អាតនិងជ្រកក្រោមម្លប់នៃសុខសន្តិភាពហើយ។ សមាជិកថ្មីនៃក្រុមគ្រួសារយើងខ្ញុំនិងជាបេះដូងនៃ ប៉ាៗTommy ម៉ាក់ៗ Sous Visa កូនស្រីមានឈ្មោះថា ថង សាម៉ូលីណា ហៅ Jenny កើតនៅថ្ងៃទី ០៩ ខែ ១០ ឆ្នាំ២០២០ វេលាម៉ោង ៩:០៩ នាទីព្រឹក អូនកើតឆ្នាំជូត (តំណាងសត្វកណ្តុរមាស)
សូមអរគុណបងប្អូនដែលបានជូនពរនិងផ្តល់ជាកម្លាំងចិត្តមកកាន់ក្រុមគ្រួសាររបស់យើងខ្ញុំ ហើយខ្ញុំតំណាងឱ្យគ្រួសារទាំងមូលសូមអរគុណបងប្អូនទាំងអស់គ្នាខ្លាំងមែនទែន នាងខ្ញុំនិងស្វាមីសប្បាយចិត្តណាស់”។

ក្រុមការងារ MyTV Plus សូមចូលរួមអបអរសារទេចំពោះគ្រួសារអ្នកនាង សួស វីហ្សា ដែលទទួលបានសមាជិកថ្មី កូនស្រីជាទីស្រឡាញ់ សូមក្មួយស្រីមានសុខភាពល្អ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com