Connect with us

សាប៊ូលីប៉ាយ ចាប់ផ្តើមយុទ្ធនាការចែករង្វាន់ដល់អតិថិជន

ភ្នំពេញ៖ លីប៉ាយ ដែលជាម៉ាកសាប៊ូមួយដ៏ល្បីល្បាញជំនាញឯកទេសបោកគក់ជាង២៦ឆ្នាំ មានលក់ជាង៦០ប្រទេសនៅលើពិភពលោក ហើយកំពុងមានវត្តមាននៅលើទីផ្សារទូទាំងប្រទេសកម្ពុជា កំពុងចាប់ផ្តើមយុទ្ធនាការចែករង្វាន់ដូចព្យុះដល់អតិថិជននៅទូទាំងប្រទេសជាបន្តបន្ទាប់ហើយ។

នៅពេលថ្មីៗនេះ ក្រុមហ៊ុនលីប៉ាយ ក៏បានរកឃើញអតិថិជនជាច្រើនទៀតតាមបណ្តាខេត្តក្រុង ដែលមានសំណាងឈ្នះរង្វាន់តាមរយៈការដាក់សន្លឹកឆ្នោតនៅតាមធុងឆ្នោតនានា នៅតាមផ្ទះលក់ចាប់ហួយ ទូទាំងប្រទេស ហើយដែលបានចាប់រង្វាន់ប្រចាំខែនៅកម្មវិធីតន្រ្តីសាប៊ូលីប៉ាយ នៅស្ថានីយទូរទស្សន៍ CTN នាថ្ងៃទី២៧ កញ្ញា ២០២០ កន្លងទៅនេះ ដែលក្នុងនោះ យើងបានរកឃើញអតិថិជន ឈ្មោះ កាក់ សុភា នៅភូមិទន្លេ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឈ្នះរង្វាន់ ម៉ូតូ Zoomer X ឆ្នាំ ២០២០ ដ៏ថ្មីសន្លាងមួយគ្រឿង និងអតិថិជនជាច្រើនទៀត តាមបណ្តាខេត្តនានា ខ្លះឈ្នះរង្វាន់បន្តោងខ្សែក មាស លីប៉ាយ ខ្លះឈ្នះឆ្នាំងដាំបាយ ខ្លះឈ្នះកង្ហា ដ៏ច្រើនសន្ធឹកសន្ធាប់រាប់រយរង្វាន់។

បើតាមប្រសាសន៍លោក នេត ចំរើន ប្រធានទីផ្សារក្រុមហ៊ុនលីប៉ាយ បានមានប្រសាសន៍ឱ្យដឹងថា ចាប់ពីខែកញ្ញា ឆ្នាំ២០២០ នេះរហូតដល់ចុងឆ្នាំ២០២១ ផលិតផលលីប៉ាយនឹងបន្តចែករង្វាន់ម៉ូតូ បន្តោងខ្សែកមាស និងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត ជារៀងរាល់ខែដល់អតិថិជនទាំងឡាយ ដែលតែងតែគាំទ្រផលិតផលលីប៉ាយ។ ជាពិសេសនោះ គឺរង្វាន់យក្ស រថយន្ត Mazda Pick up ឆ្នាំ ២០២០ សន្លាងមួយគ្រឿង កំពុងឈរបង្អួតរាងរង់ចាំអតិថិជនដែលមានសំណាង នៅក្នុងការចាប់រង្វាន់នាពេលខាងមុខ។ ដូច្នេះសូមអតិថិជនផលិតផលលីប៉ាយទាំងអស់ បន្តសរសេរឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ ដាក់តាម ធុងឆ្នោតដែលនៅជិតលោកអ្នកបំផុត ដើម្បីមានឱកាសឈ្នះរង្វាន់ពីផលិតផលលីប៉ាយ។

ស្របពេលជាមួយគ្នាដែរ ផលិតផលលីប៉ាយ បានរកឃើញអតិថិជនដែលមានសំណាងឈ្នះរង្វាន់ជាបន្តបន្ទាប់ទាំងអ្នកនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ជាពិសេសនោះរង្វាន់ជាច្រើន ត្រូវបានផ្តល់ជូនឲ្យអតិថិជន ដែលទិញផលិតផលលីប៉ាយនៅផ្សារម៉ាក្រូរាជធានីភ្នំពេញ អំឡុងពេល ផលិតផលលីប៉ាយ បានបង្កើតព្រឹត្តិការណ៍ពិសេស គឺ “ទិញឈ្នះ ទិញឈ្នះ “ ពីថ្ងៃទី ១៤ ខែកញ្ញា ដល់ទី០៦ ខែតុលា ឆ្នាំ២០២០ គឺក្នុងព្រឹត្តិការណ៍ Promotionដ៏ពិសេសនេះដែរឱ្យតែអតិថិជនទិញផលិតផលលីប៉ាយណាមួយ ពួកគេនឹងឈ្នះរង្វាន់ភ្លាមៗតែម្តង ហើយក្នុងនោះ លោកស្រី សុ ណេង ដែលជាអតិថិជននៅរាជធានីភ្នំពេញមានសំណាងឈ្នះរង្វាន់Iphone 11 Pro និងអតិថិជនជាច្រើនទៀតបានឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីកម្មវិធីនេះ។

សូមបញ្ជាក់ថា ផលិតផលលីប៉ាយ មិនមែនមានត្រឹមតែសាប៊ូបោកគក់លីប៉ាយ សាប៊ូលាងចានលីប៉ាយ ប៉ុណ្ណោះទេ គឺលីប៉ាយ មានផលិតផលជាច្រើនទៀតដូចជាទឹកលាងបង្គន់ ធូបមូស ជៀលលាងដៃ ទឹកសម្អាតចង្រ្កានបាយ និងផលិតផលជាច្រើនទៀត ហើយអ្វីដែលផលិតផលលីប៉ាយល្បីល្បាញជាងគេនោះ សាប៊ូលីប៉ាយមានពីរប្រភេទ គឺសាប៊ូបោកគក់ និងសាប៊ូលាងចាន ។ សាប៊ូបោកគក់ លីប៉ាយ មានទាំងប្រភេទម្សៅ និងទឹក ។ ម្សៅសាប៊ូបោកគក់លីប៉ាយ ផ្សំពីរូបមន្តពិសេស ពេលប្រើ មិនក្តៅដៃ ឬក្រហាយដៃ មិនធ្វើឱ្យប៉ះពាល់សុខភាពស្បែក អាចបោគកក់ទាំងដៃ និងប្រើជាមួយម៉ាស៊ីន មិនធ្វើឲ្យកកម៉្សៅសាប៊ូលើសម្លៀកបំពាក់ និងជួយសម្អាតស្នាមប្រឡាក់គ្មានសល់ ធ្វើឱ្យសាច់ក្រណាត់ទន់ល្មើយ ភ្លឺរលោងសចែងចាំង ដូចថ្មី។

ចំណែកឯទឹកសាប៊ូលាងចានលីប៉ាយវិញ មានបីប្រភេទ ក្លិនផ្សេងគ្នា លីប៉ាយផ្សំពីម៉ើមខ្ញីស្រស់, លីប៉ាយផ្សំពីរ៉ែអំបិលរ៉ែធម្មជាតិ និងលីប៉ាយផ្សំពីក្រូចឆ្មា។ សាប៊ូលាងចានលីប៉ាយ មានគុណប្រយោជន៍ អាចសំអាតជាតិថ្នាំក្នុងបន្លែ និងផ្លែឈើបានស្អាត និងសុវត្ថិភាពល្អ លាងដបទឹកដោះគោកូនក្មេង កំចាត់ជាតិខ្លាញ់ និងក្លិនឆ្អាបរបស់ត្រី មិនប៉ះពាល់ស្បែកដៃ ងាយជម្រះ ចានស ភ្លឺរលោង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com