Connect with us

ទោះលែងលះគ្នាពិតមែន ក៏ Songkarn នៅតែផ្តល់ក្តីស្រលាញ់ឱបក្រសោបកូនជាប់

ថៃ៖ តារាសម្តែង Taksaorn Paksukcharern និង Songkarn បានលែងលះគ្នាដោយបន្សល់ទុកនូវកូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ ត្បិតឪពុកម្តាយបានចែកផ្លូវគ្នាពិតមែន ប៉ុន្តែអ្នកទាំង ២ នៅតែផ្តល់ក្តីស្រលាញ់ និងការយកចិត្តទុកដាក់ខ្លាំងដល់កូនស្រីម្នាក់នេះដដែល។ តាមរយៈការចែករំលែករូបភាពជាច្រើននៅលើគណនី Instagram របស់លោក Songkarn បានបង្ហាញរូបភាពឱបក្រសោបកូនស្រីជាទីស្រលាញ់ជាប់។

មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែរូប Profile ក៏លោកដាក់រូបជាមួយកូនស្រីដែរ។ ជានិច្ចកាល ក្រោយពីទំនេរពីការងារ សកម្មភាពជាច្រើនមិនថារូបភាព ឬ ជាវីដេអូឡើយ លោកតែងបង្ហាញពីទំហំនៃក្តីស្រលាញ់របស់ខ្លួននៅលើគណនី Instagram ស្ទើរគ្រប់សកម្មភាព។

គួរបញ្ជាក់ដែរថា Aff និង Songkarn បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីឆ្នាំ ២០១២ ប៉ុន្តែនិស្ស័យរបស់អ្នកទាំង ២ បានត្រឹមរយៈពេល ៦ ឆ្នាំប៉ុណ្ណោះ ដោយមានពាក្យលេចឮមកថា តារាសម្តែង Matt Peranee ជាអ្នកដណ្តើមលោក Songkarn រហូតធ្វើឱ្យមហាជនរិះគន់ និងស្អប់ Matt ជាខ្លាំង។ ទីបំផុត Aff និង Songkarn ក៏បានចែកផ្លូវគ្នាជាផ្លូវការនៅឆ្នាំ ២០១៨៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com