Connect with us

អាយុក្បែរ ៤០ ឆ្នាំទៅហើយ តែ Song Hye Kyo នៅតែក្មេងជាងវ័យជាមួយនឹងការតុបតែងខ្លួនស្អាតប្លែកតែម្តង

កូរ៉េខាងត្បូង៖ តួឯកស្រីក្នុងរឿង “ម្ចាស់ព្រះអាទិត្យ” Song Hye Kyo ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតប្លែកឡើងជាមួយនឹងការតុបតែងខ្លួនដ៏ពេញនិយម ក្មេងៗឃើញហើយសុំខ្មាស។ ទោះបីជាស្រីស្អាតរូបនេះ មានឈ្មោះជាស្រីមេម៉ាយក៏ពិតមែន ក៏នាងនៅតែតាំងជំហររឹងមាំ មិនមានប្រតិកម្មអ្វីទាំងអស់ ហើយអ្វីដែលនាងបានផ្តោតលើនោះគឺការងារសិល្បៈនេះឯង។

Song Hye Kyo ហាក់ទទួលបានទីផ្សារខ្ពស់ក្នុងអាជីពសិល្បៈទាំងការថតខ្សែភាពយន្ត ទាំងការថតផ្សព្វផ្សាយផលិតផលជាច្រើនផងដែរ។ យ៉ាងណាមិញ បើទោះជាមានវ័យក្បែរ ៤០ ឆ្នាំទៅហើយក្តី ក៏ក្រឡេកមើលពីសម្រស់របស់តារាស្រីរូបនេះវិញនៅតែស្អាត និងក្មេងជាងវ័យដដែល។ ចង់ដឹងថា Song Hye Kyo មានការផ្លាស់ប្តូរសម្រស់ និងការតុបតែងខ្លួនដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com