Connect with us

មេឃភ្លៀងអ៊ីចឹង បើបានបាញ់ស៊ុងខួរក្តាមមួយចានមិនដឹងជាតិប៉ុណ្ណាទេ

ម្ហូប៖ អាកាសធាតុបែបនេះបើបានបាញ់ស៊ុងខួរក្តាមមួយចានមិនដឹងល្អយ៉ាងណាទេ។ ស៊ុបក្តៅៗដែលមានឱជារស រួមជាមួយនឹងទឹកជ្រលក់កាពិថែមម្ទេសហឹរៗទៀត សាកស្រមៃមើលថាជាតិប៉ុណ្ណា? យ៉ាងណាមិញ បាញ់ស៊ុងខួរក្តាមមិនពិបាករកទិញញ៉ាំឡើយក្នុងរាជធានីភ្នំពេញយើងនេះ ដោយសារវាជាម្ហូបដ៏ពេញនិយមមួយក្នុងចំណោមម្ហូបឆ្ងាញ់ៗជាច្រើនទៀត។

បាញ់ស៊ុងខួរក្តាម ដែលមានសាច់ចិញ្ច្រាំ ឈាមមាន់/ជ្រូក តៅកួ ផ្សិតចំបើង ជើងមាន់ ជើងជ្រូក ប៉េងប៉ោះ ពោតបារាំង និងអ្វីដែលពិសេសជាងគេនោះគឺខួរក្តាមតែម្តង។ ជាមួយនឹងឱជារសស៊ុបក្តៅៗ បន្ថែមជាមួយបន្លែ ទឹកជ្រលក់កាពិ ទឹកអំពិលជាដើមអាស្រ័យលើការច្នៃបានធ្វើឱ្យបាញ់ស៊ុងខួរក្តាមមួយមុខនេះកាន់តែមានឱជារសទ្វេដង៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com