Connect with us

តិចនិកថែសុខភាព ១០យ៉ាង ការពារខ្លួនពីបញ្ហាស្ទះសរសៃឈាមបេះដូង

រាល់សរីរាង្គទាំងអស់សុទ្ធតែចាំបាច់នៅក្នុងកិច្ចដំណើរការរាងកាយមនុស្សយើង ខ្វះមួយណាក៏ពិបាកដែរ។ ក្នុងនោះ បេះដូងជាផ្នែកសំខាន់មួយជួយបំពេញមុខងាររបស់រាងកាយ តែវាក៏អាចកើតជំងឺកាចសាហាវអាចផ្ដាច់យកជី វិតយើងពេលណាក៏បានដូចគ្នា បើយើងថែមិនបានល្អ។

មនុស្សមួយចំនួនបានជួបបញ្ហាស្ទះសរសៃឈាមបេះដូង ដែលជំងឺនេះជាការខូច ឬស្លោកសាច់ដុំបេះដូងស្រួចស្រៀវ។ ជំងឺស្ទះសរសៃឈាមបេះដូង ភាគច្រើនបណ្ដាលមកពីការកកជាតិខ្លាញ់តាមសរសៃឈាមបេះដូង។ នេះបើតាមការចុះផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត ។

ទោះបីបញ្ហាស្ទះសរសៃឈាមបេះដូង ជាជំងឺដែលមានគ្រោះថ្នាក់ធ្ងន់ដល់អាយុជីវិត ត្រូវការព្យាបាលជាបន្ទាន់ក៏ពិតមែន ប៉ុន្តែគ្នាយើងអាចបង្ការខ្លួន ចៀសផុតពីបញ្ហានេះជាមួយតិចនិកខាងក្រោមនេះ៖

១. ហាត់ប្រាណឱ្យបានទៀងទាត់ (៣០នាទី/ថ្ងៃ, ៥ថ្ងៃ/សប្ដាហ៍)
២. ឈប់ជក់បារី
៣. កាត់បន្ថយសេពគ្រឿងស្រវឹងឱ្យបានច្រើនបំផុត
៤. ចៀសវាងអាហារប្រៃខ្លាំង
៥. កាត់បន្ថយអាហារខ្លាញ់ច្រើន និងសាច់
៦. កាត់បន្ថយអារម្មណ៍តានតឹង ឬស្ត្រេស
៧. គ្រប់គ្រងសម្ពាធឈាមឱ្យបានល្អ (បើយើងលើសឈាម)
៨. រក្សាទម្ងន់ឲឱ្យបានល្អ (កុំឲ្យលើសទម្ងន់)
៩. គ្រប់គ្រងជាតិស្ករបានត្រឹមត្រូវតាមការណែនាំគ្រូពេទ្យ (បើយើងលើសជាតិស្ករ)
១០. ពិគ្រោះ ឬពិនិត្យសុខភាពឱ្យបានទៀងទាត់។ល។

បើយើងជាមនុស្សមានសុខភាពល្អធម្មតា មិនងាយនឹងកើតបញ្ហាស្ទះសរសៃឈាមបេះដូងនេះទេ។ ផ្ទុយទៅវិញ បើគ្នាយើងជាមនុស្សដូចក្នុងការរៀបរាប់ខាងក្រោម ច្បាស់ណាស់នឹងងាយរងគ្រោះដោយសារបញ្ហានេះ៖

– លើសទម្ងន់
– វ័យចំណាស់
– លើសសម្ពាធឈាម
– លើសជាតិខ្លាញ់
– ជក់បារី និងផឹកស្រាច្រើន
– គ្រួសារមានជំងឺស្ទះសរសៃឈាមបេះដូង។ល។

មិនតែប៉ុណ្ណោះ ដូចនឹងជំងឺសាហាវដទៃទៀតដែរ ជំងឺស្ទះសរសៃឈាមបេះដូង ក៏មានផលវិបាកយាយីអ្នកជំងឺដែរដូច ខ្សោយបេះដូង ចុះសម្ពាធធ្ងន់ធ្ងរ មានវិបត្តិចង្វាក់បេះដូងធ្ងន់ធ្ងរ គាំងបេះដូង ឬអាចបណ្ដាលឱ្យអ្នកជំងឺស្លា ប់តែម្ដង៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com