Connect with us

រកឃើញអ្នកឆ្លងជំងឺវីរុសកូវីដ-១៩ថ្មី ១នាក់ទៀត លើស្ត្រីជនជាតិបារាំង ស្នាក់នៅសណ្ឋាគារក្នុងខេត្តព្រះសីហនុ

កម្ពុជាបានរកឃើញថាមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ១នាក់បន្ថែមទៀតហើយ លើស្ត្រីជនជាតិបារាំង គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនាព្រឹកនេះ។

១.ស្ត្រីជនជាតិបារាំង អាយុ៣៣ឆ្នាំ អាស័យដ្ឋានស្នាក់នៅសណ្ឋាគារមួយកន្លែងនៅក្នុងខេត្តព្រះសីហនុ ធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរពីប្រទេសកូរ៉េខាងត្បូង  មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ បានធ្វើតេស្តរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ខណៈពេលនេះកំពុងដាក់ឱ្យសម្រាកព្យាបលនៅមន្ទីមិត្តភាព-ខ្មែរសូវៀត។

សម្រាប់អ្នកដែលធ្វើដំណើរលើយន្តហោះជាមួយស្ត្រីជនជាតិបារាំងដែលមានវីរុសកូវីដ-១៩ មានចំនួន៥៨នាក់ ដែលបានធ្វើតេស្តអវិជ្ជមាន កំពុងដាក់ឱ្យនៅចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា៖
*ចំនួនអ្នកជាសះស្បើយនៃជំងឺកូវីដ-១៩  មានចំនួន២៧៧នាក់ នៅក្នុងនោះមាន (ស្ត្រី ៥៥នាក់ និង បុរស ២២២នាក់)។

*សរុបអ្នកមានវីរុសកូវីដ-១៩ ទាំងអស់មានចំនួន ២៨៣នាក់ ក្នុងនោះមាន ( ស្ត្រី ៥៧នាក់ និង បុរស ២២៦នាក់)។

*សម្រាកព្យាបាលនៅមន្ទីពេទ្យ មិត្តភាព-ខ្មែរសូវៀត រាជធានីភ្នំពេញ មានចំនួន៤នាក់ (បុរសជនជាតិខ្មែរ ស្ត្រីជនជាតិឥណ្ឌា បុរសជនជាតិឥណ្ឌូណេស៊ី និង ស្ត្រីជនជាតិបារាំង)។

*សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានចំនួន២នាក់ (បុរសជនជាតិបារាំង និង ហុងគ្រី)៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com