Connect with us

និស្សិតខ្មែរ ទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមនិស្សិតមកពី ១៨ ប្រទេសក្នុងកម្មវិធី Quiz on Korea ២០២០

កូរ៉េខាងត្បូង៖ កម្មវិធី Quiz on Korea ២០២០ គឺជាកម្មវិធីដែលផ្តល់ឱកាសឱ្យនិស្សិតបរទេសដែលកំពុងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅក្នុងសាធារណៈ​រដ្ឋ​កូរ៉េ ចូលរួមប្រកួតទាក់ទងនឹងការយល់ដឹងអំពីវប្បធម៌កូរ៉េ។ បន្ទាប់ពីធ្វើការប្រកួតប្រជែងសមត្ថភាព​ និងជម្រុះរួចមក និស្សិតខ្មែរឈ្មោះ​ ធន់រិទ្ធ​ សុីវយី បាននាំកិត្តិយសជូនជាតិមាតុភូមិ​ ដោយទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមនិស្សិតមកពី ១៨ ប្រទេសផ្សេងទៀត។

និស្សិត ធន់រិទ្ធ​ សុីវយី មកពីខេត្តបាត់ដំបង បច្ចុប្បន្នកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ Material Science Engineering
នៅសាកលវិទ្យាល័យ Yonsei University ។

សុីវយី ក៏ទទួលបានទឹកប្រាក់​ចំនួន ១០ លានវ៉ុន​ ដែលជារង្វាន់សម្រាប់ជ័យលាភីលេខ ១ ផងដែរ។ ចំណែកឯចំណាត់ថ្នាក់លេខ ២ បានទៅលើនិស្សិតមកពីប្រទេស វ៉េណេស៊ុយអេឡា និងលេខ ៣ បានទៅលើនិស្សិតវៀតណាម៕

អត្ថបទ៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com