ស្ថានភាពនៅកោះភូកេត ពេលនេះអាក្រក់ជាងស្ថានភាពក្រោយរលកយក្សស៊ូណាមិទៅទៀត
ថៃ៖ សណ្ឋាគារប្រហែល ៣០០០ កន្លែង ត្រូវបិទទ្វារ ខណៈប្រជាជនប្រហែល ៣០ម៉ឺននាក់ បានរងផលប៉ះពាល់ ខ្លះបានបាត់បង់ការងារ ខ្លះកាត់ប្រាក់ខែ និងខ្លះត្រូវវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ដោយសារតែវិបត្តិកូវីដ១៩ ដែលបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បុគ្គលិក និងអាជីវករ នៅកោះភូកេត ប្រទេសថៃ។
កោះភូកេត ពឹងផ្អែកលើវិស័យទេសចរណ៍ ៨០% ប៉ុន្តែបច្ចុប្បន្ន ប្រទេសថៃ កំពុងបិទប្រទេសមិនអនុញ្ញាតឱ្យភ្ញៀវទេសចរទៅលេងកម្សាន្តឡើយ។ វាផ្ទុយស្រឡះពីឆ្នាំ២០១៩ ដោយកោះភូកេត បានទទួលភ្ញៀវទេសចរជាង ៩លាននាក់ ធ្វើឱ្យកោះនេះ ជាគោលដៅទេសចរណ៍ធំលំដាប់ទី២ បន្ទាប់ពីក្រុងបាងកក។
ប្រធានសមាគមសណ្ឋាគារប្រទេសថៃ លោក គង់សាក់ ខូពង់សាខន បានព្យាករថា វិស័យទេសចរណ៍នៅកោះភូកេត មិនអាចវិលត្រឡប់ទៅរកភាពប្រក្រតីវិញឡើយ ក្នុងរយៈពេល ៣ឆ្នាំ។ លោកបន្តថា ស្ថានភាពបែបនេះ គឺអាក្រក់ជាងស្ថានភាពក្រោយរលកយក្សស៊ូណាមិ ដែលបានវាយប្រហារកោះភូកេត កាលពីឆ្នាំ២០០៤ទៅទៀត៕
ប្រភព៖ AFP
ប្រែសម្រួល៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍