Connect with us

ក្រសួងអប់រំ ប្រកាសពីអាហារូបករណ៍សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២១

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់និស្សិតកម្ពុជា ស្ដីពីកម្មវិធីអាហារូបករណ៍សិក្សានៅប្រទេសថៃ សម្រាបឆ្នាំសិក្សា២០២១។

កម្មវិធីអាហារូបករណ៍សិក្សានៅស្ថាប័នបច្ចេកវិទ្យាអន្តរជាតិសិរិនថន សិក្សានៅព្រះរាជាណាចក្រថៃ ស្ថាប័នបច្ចេកវិទ្យាអន្តរជាតិសិរិនថន (Sirindhorn International Institute of Technology) នៃសាកលវិទ្យាល័យធម្មសាស្ត្ររបស់ថៃ បានជូនដំណឹងអំពីការផ្ដល់អាហារូបករណ៍ដល់សិស្សឆ្នើមកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើជំនាញវិស្វកម្ម បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។

ចំពោះកាលបរិច្ឆេទទទួលពាក្យ គឺចាប់ពីថ្ងៃទី០១ ដល់២០ ខែតុលា ឆ្នាំ២០២០។ ដូច្នេះ នៅសល់រយៈពេលប្រហែល ១០ថ្ងៃទៀត សម្រាប់និស្សិតកម្ពុជា ដែលមានបំណងដាក់ពាក្យ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម