Connect with us

ចម្លាក់ផ្ទះក្រោមដី នៅសៀមរាប ត្រូវបានលុបរណ្តៅជាផ្លូវការហើយ តែម្ចាស់គ្រោងសាងសង់ថ្មី

សៀមរាប៖ ចម្លាក់ផ្ទះក្រោមដី នៅស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលកំពុងទទួលបានការគាំទ្រ និងស្ញើចសរសើពីមហាជនអំពីស្នាដៃដ៏ល្អឯករបស់អ្នកចម្លាក់ដោយដៃនោះ បានសម្រេចលុបរណ្តៅនោះជាផ្លូវការហើយ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។ នេះបើយោងតាមការបញ្ជាក់ដោយម្ចាស់ស្នាដៃ។

ចំពោះមូលហេតុនៃការលុបចម្លាក់ផ្ទះក្រោមដីនោះ ដោយសារអាកាសធាតុភ្លៀងជាប្រចាំ បានបំផ្លាញនូវចម្លាក់ទាំងនោះខូចខាតជាច្រើន។ ទន្ទឹមនឹងនោះម្ចាស់ស្នាដៃនេះ គ្រោងនឹងធ្វើការសាងសង់នូវចម្លាក់ផ្ទះក្រោមដីថ្មីទៀតផងដែរ ដោយមានធ្វើដំបូលប្រក់សម្រាប់ការពារទឹកភ្លៀង។

សម្រាប់ទីតាំងចម្លាក់ផ្ទះក្រោមដីថ្មីនេះ នឹងដឹកនាំដោយលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម ក្រោមការចង្អុលបង្ហាញដោយអភិបាលខេត្តសៀមរាបនឹងធ្វើការអភិវឌ្ឍវិស័យនេះបន្ត ដែលមានទីតាំងធំទូលាយ កន្លែងទស្សនាច្រើន និងស្រស់ស្អាតជាងមុន ដោយសង្ឃឹមទទួលបានកាគាំទ្រយ៉ាងច្រើនទៀតផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com