Connect with us

Mai Davikah និងគូស្នេហ៍ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្អិតរមួតបេះមិនចេញ

ប្រទេសថៃ៖ តារាល្បីៗជាច្រើនបានមានទំនាក់ទំនងស្នេហាជាមួយគ្នាដែលគូខ្លះបានចែកផ្លូវគ្នា ហើយគូខ្លះទៀតក៏នៅតែរក្សាទំនាក់ទំនងរបស់ពួកគេបានកាន់តែស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ យ៉ាងណាមិញ សម្រាប់តួឯកស្រីក្នុងរឿង “បេះដូងវេទមន្ត” Mai Davikah ជាមួយលោក Ter Chantavit ឯណេះវិញក៏បានរក្សាទំនាក់ទំនងបានល្អប្រសើរផងដែរ។ ជារឿយៗ អ្នកទាំង ២ តែងចំណាយពេលវេលាសម្រាប់គ្នា និងឧស្សាហ៍ចែករំលែករូបគូលើគណនី Instagram របស់ខ្លួនដែលធ្វើឱ្យអ្នកគាំទ្រហាក់ស្រលាញ់ពេញចិត្តជាខ្លាំង។

បើនិយាយពីអត្តចរិតវិញ មួយគូនេះមានភាពកំប្លុកកំប្លែងស្មើដៃគ្នា ជាហេតុធ្វើឱ្យទំនាក់ទំនងរបស់អ្នកទាំង ២ មិនចេះរីងស្ងួតឡើយ។ ក្រៅពីការងារសិល្បៈហើយ គូនេះក៏មិនខុសពីគូស្នេហ៍ដទៃទៀតដែរ ដោយជាធម្មតាពួកគេតែងបណ្តើរគ្នាទៅកម្សាន្តតាមរមណីយដ្ឋាននានាទាំងក្នុងទាំងក្រៅប្រទេសដើម្បីបង្កើនអនុស្សាវរីយ៍ល្អៗជាមួយគ្នាថែមមួយកម្រិតទៀត។ ចង់ដឹងថា ជីវិតគូនេះមានសេចក្តីសុខប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com