Connect with us

Jennie និង Ella មុខមាត់ស្រដៀងគ្នាហើយ ថែមទាំងជ្រកក្នុងផលិតកម្មតែមួយទៀត

កូរ៉េខាងត្បូង៖ Ella Gross ដែលមនុស្សភាគច្រើនបានស្គាល់ក្មេងតូចនេះរួចមកហើយដោយសារតាមរយៈសម្រស់ដ៏ស្រស់ស្អាត បើទោះជានាងនៅក្មេងក៏ដោយ។ Ella ទទួលបានការចាប់អារម្មណ៍ខ្លាំងតាំងពីនៅតូច ដោយសារតែម្តាយនាងធ្លាប់បានចែករំលែករូបភាពនាងលើបណ្តាញសង្គមលេងៗប៉ុណ្ណោះ ប៉ុន្តែបានទទួលការគាំទ្រខ្លាំងគួរឱ្យភ្ញាក់ផ្អើល។

កូនកាត់កូរ៉េ និងអាល្លឺម៉ង់រូបនេះមានទម្រង់មុខ និងរូបរាងទាក់ទាញខ្លាំងរហូតដល់បណ្តាផលិតផលជាច្រើនបានអញ្ជើញនាងឱ្យធ្វើជាទូតសុឆន្ទៈ ថែមទាំងធ្លាប់មានវត្តមានដើរបង្ហាញម៉ូតលើឆាកជាតិ និងអន្តរជាតិទៀតផង។ ដោយសារតែសម្រស់អំណោយផលពីធម្មជាតិនេះហើយទើបមកដល់ពេលនេះ Ella បានក្លាយជា Trainee វ័យក្មេងមួយរូបជ្រកក្រោមផលិតកម្មដ៏ល្បី YG ជាមួយក្រុមតារាចម្រៀង Blackpink និងទទួលបានរហស្សនាមថា Jennie តូចទៀតផង ព្រោះអ្នកទាំង ២ មានមុខមាត់ស្រដៀងគ្នាខ្លាំង។

ប៉ុន្តែក៏មានមតិខ្លះបានលើកឡើងថា Ella មានសម្រស់ស្អាតជាង Jennie ដែលនាងជាកូនកាត់អាល្លឺម៉ង់មើលទៅប្រៀបបីដូចកូនតុក្កតាអ៊ីចឹង។ គួរបញ្ជាក់ដែរថា អ្នកគាំទ្ររបស់ Ella កំពុងទន្ទឹងរង់ចាំនាងក្លាយជាតារាពេញសិទ្ធិរបស់ផលិតកម្ម YG និងសង្ឃឹមថានាងនឹងមានវត្តមានសម្តែងលើឆាកអន្តរជាតិផងដែរ៕

ប្រភព៖ allkpop

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com