Connect with us

ព្យុះ “លីនហ្វា” នឹងទៅដល់ប្រទេសវៀតណាម នៅរសៀលនេះ និងបង្កឥទ្ធិពលដល់ប្រទេសជិតខាង

វៀតណាម៖ យោងតាមសារព័ត៌មាន Vietnam Express ដែលដកស្រង់សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកប្រទេសវៀតណាម បានឱ្យដឹងថា ព្យុះឈ្មោះ លីនហ្វា (Linfa) កំពុងបោកបក់ឆ្ពោះទៅប្រទេសវៀតណាម ភាគកណ្ដាល នៅរសៀលថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០នេះ ជាមួយល្បឿន ៦០-៧៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះលីនហ្វា ត្រូវបានព្យាករថា នឹងបង្កឱ្យមានការបាក់ដី ពីខេត្ត Quang Nam ដល់ខេត្ត Binh Dinh ភាគកណ្ដាលប្រទេសវៀតណាម ចាប់ពីម៉ោង ៤រសៀលនេះ។ ព្យុះនេះ នឹងបន្តចូលទៅដល់ប្រទេសឡាវផងដែរ។

សូមជម្រាបថា ព្យុះលីនហ្វា អាចនឹងបង្កជាភ្លៀងធ្លាក់រហូតដល់ថ្ងៃអង្គារ និងអាចបង្កជាជំនន់ទឹកភ្លៀងបន្តទៀតផងដែរ៕

ប្រភព៖ Vietnam Express

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com