Connect with us

ព្រះនាងកំពូលរប៉ិលរប៉ូច ចូស៊ុន ធ្លាប់តែឃើញមុខតួប្រុសពេបមាត់ដើរចេញ ចុងក្រោយបែរជាធ្លាក់ក្នុងអន្លង់ស្នេហ៍គេវិញ

កម្សាន្ត៖ ទស្សនិកជន នឹងទទួលបានចំណីអារម្មណ៍កាន់តែជក់ចិត្តខ្លាំងជាមួយនឹងរឿងភាគកូរ៉េដ៏ល្បី “ព្រះនាងចូស៊ុន” ដែលសាច់រឿងពោរពេញទៅដោយអនុស្សាវរីយ៍ពីកុមារភាពរវាងតួឯកស្រីជាព្រះនាង ចូស៊ុន និងតួឯកប្រុសជាកូនមន្ត្រីផ្នែកចំណេះដឹង។

ព្រះនាង ចូស៊ុន ដែលមានអត្តចរិតមោះមុត អង់អាច ឯករាជ្យ ចូលចិត្តឈឺឆ្អាលរឿងអ្នកដទៃ ប៉ុន្តែមានបេះដូងស្មោះត្រង់ ប្រកាន់សច្ចៈធម៌ម្នាក់ ហើយចរិតមួយនេះ បានធ្វើឱ្យតួឯកប្រុសដ៏ស្រស់សង្ហាបាក់ចិត្តស្រលាញ់ ទោះបីជាដឹងថាមានឋានៈខុសគ្នាក្តី។ យ៉ាងណាមិញ សម្រាប់ព្រះនាង ចូស៊ុន វិញបែរជាមានអារម្មណ៍មិនចូលចិត្តលោកទៅវិញ។

ដូចពាក្យចាស់លោកពោលថា ស្នេហ៍មិនឈ្នះស្និទ្ធ ស្អប់ជំពប់លើ មិនខុសឡើយ ពេលវេលាកន្លងទៅដោយសារការយកចិត្តទុកដាក់បានធ្វើឱ្យព្រះនាង ចូស៊ុន បាក់ចិត្តស្រលាញ់តួប្រុសដោយមិនដឹងខ្លួន។ សាច់រឿងក្នុងរឿងភាគកូរ៉េដ៏ល្បីមួយនេះ ជារឿងបែបប្រវត្តិសាស្ត្រ លាយឡំនឹងស្នេហាបែបរ៉ូមែនទិក ថែមទាំងកំប្លុកកំប្លែងផងនោះបានញ៉ាំងបរិយាកាសក្នុងរឿង “ព្រះនាងចូស៊ុន” កាន់តែល្អមើលជក់ចិត្តខ្លាំងរកថ្លែងមិនត្រូវ។

ដូចនេះ ចង់ដឹងថាខាងប្រុសធ្វើយ៉ាងណាខ្លះទើបអាចបន្ទន់ចិត្តព្រះនាងដ៏រប៉ិលរប៉ូចនេះ ឱ្យប្តូរអារម្មណ៍ពីមិនចូលចិត្តមកជាក្តីស្រលាញ់វិញ កុំភ្លេចរង់ចាំទស្សនារឿង “ព្រះនាងចូស៊ុន” ដែលមានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ និងហ្វេសបុកផេកផ្លូវការរបស់ CTN រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១១ ព្រឹក និងចាក់ផ្សាយឡើងវិញវេលាម៉ោង ៩ យប់៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com