កម្ពុជា មានអាទិភាពក្នុងការទទួលអំណោយវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ចិន
ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានមានប្រសាសន៍ថា ចិននឹងផ្ដល់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ដល់ប្រទេសកំពុងអភិវឌ្ឍ ជាពិសេសកម្ពុជា ដែលជាមិត្តដែកថែប។ ការបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា របស់លោករដ្ឋមន្ត្រី វ៉ាង យី អំឡុងការជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ។
សារព័ត៌មាន CGTN កាលពីខែកញ្ញា បានចុះផ្សាយថា ក្រុមអ្នកវិទ្យាសាស្រ្ត និងអ្នកស្រាវជ្រាវនៃប្រទេសចិន បាននិងកំពុងធ្វើតេស្តសាកល្បងលើវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ចំនួន១១។ លោក Wang Zhigang រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន បានថ្លែងនៅក្នុងវេទិកាស្ដីពីវិទ្យាសាស្ត្រសាកល និងសុខាភិបាលមួយថា ក្នុងចំណោមវ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ចិនទាំង១១ មានវ៉ាក់សាំងចំនួន៤ ស្ថិតនៅក្នុងដំណាក់កាលទី៣ នៃការធ្វើតេស្ត។ វ៉ាក់សាំងដែលធ្វើតេស្តជោគជ័យនៅដំណាក់កាលនេះ នឹងអាចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍