Connect with us

ខ្សែបម្រើ Naby Keita ក្លាយជាកីឡាករទី៤របស់ Liverpool ដែលរកឃើញមានជំងឺកូវីដ១៩

អង់គ្លេស៖ ខ្សែបម្រើ Naby Keita របស់ Liverpool ត្រូវរាយការណ៍ថា បានតេស្ដវិជ្ជមានកូវីដ១៩ នៅឯជំរំហ្វឹកហាត់ជម្រើសជាតិហ្គីណេ មុនការប្រកួតមិត្តភាពរបស់ពួកគេជាមួយហ្គាំបៀ។

កីឡាកររួមក្រុមជម្រើសជាតិហ្គីណេជាមួយ Keita ៤រូបទៀត គឺខ្សែបម្រើប្រយុទ្ធរបស់ក្លិប Lokomotiv Moscow កីឡាករ Francois Kamano អ្នកចាំទី Ibrahima Kone ខ្សែបម្រើ Ibrahima Camara និង ខ្សែការពារ Florentin Pogba សុទ្ធតែឆ្លងមេរោគ Covid-19។

តាមសារព័ត៌មានរបស់ហ្គីណេ កីឡាករទាំង៥បានតេស្ដនៅថ្ងៃចន្ទកាលពីសប្ដាហ៍មុន ហើយលទ្ធផលបានចេញនៅថ្ងៃសុក្រ។ ពេលនេះពួកគេកំពុងដាក់ឱ្យនៅដាច់ដោយឡែកពីគេ។

Keita បានក្លាយជាកីឡាករ Liverpool ទី៤បានឆ្លង Covid-19 បន្ទាប់ពី Thiago Alcantara, Sadio Mane និង Xherdan Shaqiri។
បញ្ហាកីឡាករឆ្លងជំងឺបែបនេះ ប៉ះពាល់ដល់ការប្រកួតរបស់ Liverpool ជាខ្លាំង ព្រោះពួកគេទាំងនោះសុទ្ធតែជាកីឡាករសំខាន់លេងជម្រើសដំបូង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម