Connect with us

បង្ហោះរូបផ្អែមល្ហែមចុះឡើង ឥឡូវ Sananthachat លុបចោលវិញ សង្ស័យចែកផ្លូវគ្នាពីគូស្នេហ៍

ថៃ៖ តារាសម្តែងវ័យក្មេង សំឡេងស្រួយ កញ្ញា Sananthachat ជានិច្ចកាលតែងតែបង្ហាញពីភាពផ្អែមល្ហែមជាមួយគូស្នេហ៍របស់ខ្លួននៅលើបណ្តាញសង្គម។

យ៉ាងណាមិញ មានការសង្ស័យជាច្រើនបានលើកឡើងថា Sananthachat និងគូស្នេហ៍របស់ខ្លួន បានចែកផ្លូវគ្នាហើយ កាលពីពេលថ្មីៗនេះ។ អ្វីដែលបង្កជាការសង្ស័យនោះគឺ Sananthachat បានលុបរូបភាពផ្អែមល្ហែមរបស់ខ្លួន ជាមួយគូស្នេហ៍ដែលធ្លាប់បានបង្ហោះកាលពីមុនចោល ព្រមទាំងឈប់តាមដានគណនីរបស់គូស្នេហ៍របស់ខ្លួននៅលើ Instagram ទៀតផង។

ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានការបកស្រាយ ឬប្រកាសពីការចែកផ្លូវគ្នាជាផ្លូវការរវាងពួកគេទាំងពីរនោះទេ៕

អត្ថបទ៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម