Connect with us

ក្រសួងអប់រំ អនុញ្ញាតឱ្យសាកលវិទ្យាល័យរដ្ឋ បើកដំណើរការឡើងវិញហើយ

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបសក្រសួងអប់រំ យុវជន និងកីឡា ដែល MyTV Plus ទទួលបាន ឱ្យដឹងថា ក្រសួងបានអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់ បើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០តទៅ។

គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ដែលក្រសួងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ត្រូវគោរព និងអនុវត្តតាមខ្លឹមសារនៃគោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) និងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀតដែលមានជាធរមាន។

សូមជម្រាបថា គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ មានដូចជា៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ល៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម