Connect with us

វ័យទើប ១៧ ឆ្នាំប៉ុណ្ណោះ តែយុវតីរូបនេះបានបំបែកឯកត្តកម្ម ពិភពលោកជាប់ឈ្មោះជាក្មេងស្រីជំទង់ដែលមានជើងវែងជាងគេ

បរទេស៖ ថ្មីៗនេះយុវតីមួយរូបដែលទើបតែមានវ័យ ១៧ ឆ្នាំបានបំបែកឯកត្តកម្មពិភពលោកជាយុវតីមួយរូបដែលមានជើងវែងជាងគេ ជាមួយនឹងកម្ពស់រហូតដល់ ២ ម៉ែត្រឯណោះ។

Maci Currin ធ្លាប់បានមិត្តភ័ក្តិនៅសាលាសើចចំអកឱ្យដោយសារតែកម្ពស់ខុសខ្នាតរបស់នាងផងដែរ។ Maci ចង់លើកទឹកចិត្តទៅដល់ស្ត្រីដែលមានកម្ពស់ខ្ពស់ៗទាំងអស់ឱ្យយល់ឃើញថា
កម្ពស់ដែលអ្នកទាំងអស់គ្នាមានគឺជាអំណោយ និងមិនត្រូវគិតថាវាជារឿងអាម៉ាសឡើយ។

យុវតីដែលទើបតែបំបែកឯកត្តកម្មពិភពលោកដោយសារមានជើងវែងជាងគេនេះ តែងបង្ហាញពីទំនុកចិត្តលើរូបរាង និងកម្ពស់ខ្លួនឯងរហូតដល់មានអ្នកគាំទ្រលើបណ្តាញ TikTok ចំនួន ១,៧ លាននាក់ និង លើ Instagram ចំនួន ៥១៦០០ នាក់ទៀតផង។ ម៉្យាងទៀត Maci ដែលមានដើមកំណើតពីរដ្ឋតិចសាស សហរដ្ឋអាមេរិក ក៏មានបំណងប្រាថ្នាចង់បន្តការសិក្សានៅចក្រភពអង់គ្លេសនាប៉ុន្មានឆ្នាំខាងមុខនេះផងដែរ៕

ប្រភព៖ Mirror

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com