Connect with us

ប្រយ័ត្នម៉ាក់ៗសក់វែង អាចនាំទុក្ខដល់កូនទើបកើត តែរុំដៃជើងកូនយូរ គ្រោះថ្នាក់ដល់កា ត់ ម្រាមចោល

កន្លងមកយើងធ្លាប់ឃើញអ្នកសម្រាលកូន ពេលជិតដល់ថ្ងៃនាំគ្នាទៅកាត់សក់ខ្លីអស់ ព្រោះវាមិនសូវធ្ងន់ក្បាល និងគ្មានពេលវេលាគ្រប់គ្រាន់ថែទាំសក់ ព្រោះជាប់ថែទាំកូនតូច។

វេជ្ជបណ្ឌិត ហ៊ាង រតនា បានឱ្យដឹងថា កាត់សក់ឱ្យនៅខ្លីល្អទាំងខ្លួនឯង និងកូនតូច។ ល្អចំពោះខ្លួនឯង គឺមិនចាំបាច់ចំណាយពេលយូរក្នុងការកក់ សិត ផ្លុំ ឬកៀបឱ្យស្អាតអ្វីនោះទេ បើសក់ខ្លីងាយស្រួលខ្លាំងដោយមិនសំពីងសំពោង ឬវែងអន្តាយពិបាកចូលមុខមាត់។

លោកបានបន្ថែមទៀតថា កន្លងមកព្រោះតែម៉ាក់ៗសក់វែងពេក នាំទុក្ខដល់កូនជួបបញ្ហា «Hair-Thread Tourniquets Syndrome» ដែលជាករណីកើតញឹកញាប់លើទារក និងកុមារ ជាពិសេសអាយុចន្លោះពី ២ ទៅ ៦ ខែ។ វាកើតឡើងដោយសារសក់យើងទៅរុំនឹងម្រាមដៃ ម្រាមជើង ឬអវយវៈភេទក្មេងប្រុស (ពេលខ្លះជាសក់កូនខ្លួនឯង តែភាគច្រើនជាសក់របស់ម៉ាក់ប៉ា និងមនុស្សធំដែលក្មេងកាន់) ឬពេលខ្លះអាចជាកៅស៊ូកងចងសក់ និងរបស់យឺតៗផ្សេងទៀតដែលនៅជិត ហើយកូនយកមកលេង។

វេជ្ជបណ្ឌិតឯកទេសទូទៅរូបនោះថា ការរុំរឹតបែបនេះ បើយើងមិនដឹងនៅរយៈពេលយូរអាចធ្វើឱ្យអវយវៈនោះស្លា ប់កោសិកាដោយសារគ្មានឈាម និងអុកស៊ីសែនទៅចិញ្ចឹម ដែលជាហេតុអាចត្រូវកាត់ម្រាមដៃ ម្រាមជើង ឬអវយវៈនោះតែម្ដង។

ក្មេងតូចៗពេលមានបញ្ហាអ្វីមួយគ្នាមិនចេះប្រាប់យើងទេ បើឈឺ ឬពិបាកអ្វីមួយមានតែយំ ដូច្នេះអាណាព្យាបាលត្រូវចេះសង្កេត បើត្រូវការជំនួយត្រូវស្វែងរកគ្រូពេទ្យជាបន្ទាន់។ មួយវិញទៀតប្រសិនបើម៉ាក់ៗចង់ទុកសក់វែងត្រូវចង បួងលើកឱ្យខ្ពស់ៗ ឱ្យផុតពីដៃកូនចាប់បោច ឬទាញ ហើយការទុកសក់វែងនេះទៀតសោតពិបាកសម្រាប់អ្នកបំបៅកូនដោយទឹកដោះ ព្រោះត្រូវធ្លាក់ចូលភ្នែកកូន នាំឲ្យឈឺចាប់មួយផ្នែកទៀត៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com