ទីក្រុងសៀងហៃ ប្រទេសចិន បានចាប់ផ្តើមអនុវត្តគោលនយោបាយអប់រំថ្មី លើផ្នែកភាសាបរទេស សម្រាប់សិស្សវិទ្យាល័យ
ទីក្រុងសៀងហៃ៖ កម្មវិធីសិក្សាថ្មីដែលចេញផ្សាយដោយក្រសួងអប់រំចិន បានចាប់ផ្តើមដាក់ឱ្យអនុវត្តជាការសាកល្បង នៅតាមវិទ្យាល័យមួយចំនួនក្នុងទីក្រុសៀងហៃ ដែលសិស្សអាចជ្រើសរើសរៀនភាសាបរទេសណាមួយ ដែលក្រៅពីភាសាអង់គ្លេស។
យោងតាមផែនការរយៈពេលវែងដែលបានចេញផ្សាយដោយក្រសួងអប់រំចិនកាលពីដើមឆ្នាំ២០១៨នេះ សិស្សនៅតាមវិទ្យាល័យនានា អាចរៀនថ្នាក់ភាសាបរទេស ក្រៅពីភាសាអង់គ្លេស សម្រាប់ជាភាសាបរទេសដំបូងរបស់ពួកគេ និងអាចចូលរួមប្រលងចំណេះដឹងភាសាដែលគេបានជ្រើសរើសនោះ នៅពេលប្រលងចូលសាកលវិទ្យាល័យ។
វិទ្យាល័យមួយចំនួនក្នុងក្រុងសៀងហៃ ដែលត្រូវបានកំណត់ឱ្យអនុវត្តគម្រោងសាកល្បងនេះ បានចាប់ផ្តើមបើកវគ្គសិក្សាថ្នាក់ភាសាបរទេសដែលមិនមែនជាភាសាអង់គ្លេសសម្រាប់សិស្សានុសិស្ស។
វិទ្យាល័យ គ័ងមីង សៀងហៃ បានបើកថ្នាក់ភាសាបារាំងសម្រាប់សិស្ស រយៈពេល ២០ ឆ្នាំមកហើយ។ ស្លាកសញ្ញាដែលមាននៅក្នុងសាលា សុទ្ធតែសរសេរជាភាសាចិន អង់គ្លេស និងបារាំង។ សិស្សដែលរៀនក្នុងថ្នាក់សាកល្បងចំនួនបីថ្នាក់ អាចរៀនភាសាបារាំង នៅឆ្នាំដំបូងនៃការរៀននៅវិទ្យាល័យ ហើយសិស្សទាំងនោះ អាចប្រលងភាសាបារាំងជំនួសឱ្យភាសាអង់គ្លេសបាន ។
យុវជន សៀរ ជិន នៃវិទ្យាល័យ គ័ងមីង សៀងហៃ បាននិយាយថា សិស្សអាចជ្រើសរើសរៀនភាសាណាមួយ ដែលគេចាប់អារម្មណ៍ ហើយមានលក្ខណៈគ្រប់គ្រាន់សម្រាប់ប្រឡងថ្នាក់ជាតិដូចគេឯងដែរ។ ដូចនេះ ពួកគាត់ មានជម្រើសច្រើនសម្រាប់រើស ។
ដោយសារថ្នាក់ភាសាបារាំង មិនទាន់មានសៀវភៅសិក្សារួមមួយ សម្រាប់ឱ្យសិស្សវិទ្យាល័យរៀន ដូច្នេះសិស្សនៅសាលានេះ ត្រូវរៀនសៀវភៅដែលបានរៀបចំឡើងសម្រាប់សិស្សសាកលវិទ្យា ល័យ ។
លោក មូ ជីយ៉ុង នាយកវិទ្យាល័យ គ័ងមីង សៀងហៃ បានអោយដឹងថា បន្ទាប់ពីគោលនយោបាយរដ្ឋត្រូវបានចេញផ្សាយ សកលវិទ្យាល័យសិក្សាអន្តរជាតិសៀងហៃ និង សាកលវិទ្យាល័យ ភាសាបរទេសប៉េកាំង បានចងក្រងសៀវភៅសិក្សា និង រៀបចំបទដ្ឋានអប់រំនិងកម្មវិធីសិក្សា សម្រាប់សិស្សអនុវិទ្យា ល័យនិង វិទ្យាល័យ។ លោក រំពឹងថា សម្ភារៈទាំងនេះ នឹងអាចយកទៅប្រើនៅឆមាសទី ១ នៃរដូវស្លឹកឈើជ្រុះនៅឆ្នាំ២០១៩ ។
ស្ទើរតែពាក់កណ្តាលនៃសិស្សនៅវិទ្យាល័យ ឈីយី បានចាប់ផ្តើមរៀនភាសាអាល្លឺម៉ង់តាំងពីជិតបញ្ចប់ថ្នាក់អនុវិទ្យាល័យមកម្ល៉េះ ។
អ្នកនាង ចូវ ធីង គ្រូបង្រៀនភាសាអាល្លឺម៉ង់នៅនៅវិទ្យាល័យ ឈីយី បានអោយដឹងថា តម្រូវការសម្រាប់អត្ថបទជាភាសាអាល្លឺម៉ង់ នឹងមានកម្រិតទាបជាងតម្រូវការរបស់ភាសាអង់គ្លេស ។ យើងផ្តោតសំខាន់លើសមត្ថភាពផ្នែកសន្ទនា ផ្នែកទំនាក់ទំនង និងកម្រិតយល់ដឹងរបស់ពួកគេអំពីវប្បធម៌បរទេស ដោយផ្តល់អាទិភាពលើវប្បធម៌អាល្លឺម៉ង់ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍