Connect with us

ស្ត្រីម្នាក់ស្ទើរតែពិ ការភ្នែកទៅហើយដោយសារប្រើប្រាស់ Contact Lenses មិនបានសម្អាតដៃឱ្យបានស្អាតល្អ

ប្រទេសថៃ៖ កាលពីម្សិលមិញនេះ ហ្វេសបុកផេកមួយដែលមានឈ្មោះ Comrade Pho Dam បានធ្វើការចែករំលែកពីស្ត្រីមួយរូបដែលស្ទើរតែពិការភ្នែកទៅហើយ ដោយសារការពាក់ Contact Lenses មិនបានសម្អាតដៃឱ្យបានស្អាតល្អ។ ជាមនុស្សម្នាក់ដែលមានភ្នែកមីញ៉ូបក្នុងកម្រិត ៤០០ ដឺក្រេ ដូចនេះនាងត្រូវពាក់ Contact Lenses ប្រមាណជាង ១០ ម៉ោងក្នុងមួយថ្ងៃដោយសារខ្លួនមិនមានទម្លាប់ពាក់វ៉ែនតា។

រហូតក្នុងពេលថ្មីៗនេះ ភ្នែករបស់នាងប្រែជាក្រហម មានការឈឺចាប់ មិនអាចប៉ះពន្លឺថ្ងៃបាន និងហូរទឹកភ្នែកមិនឈប់ ទើបនាងសម្រេចចិត្តទៅពេទ្យដើម្បីធ្វើការពិនិត្យមើល។ ក្រោយពីបានពិនិត្យរួចហើយ គ្រូពេទ្យក៏បានពន្យល់ថា បញ្ហាទាំងអស់កើតឡើងដោយសារនាងពាក់ Contact Lenses ដោយមិនបានលាងសម្អាតដៃបានស្អាតល្អ បូករួមជាមួយនឹងមេរោគដែលតោងជាប់លើក្រចកផងនោះ ទើបបណ្តាលឱ្យបាក់តេរី ឆ្លងចូលក្នុងភ្នែកបានដោយងាយ។

មេរោគដែលបានឆ្លងចូលទៅក្នុងភ្នែកនោះ បានវិវឌ្ឍធ្វើឱ្យកែវភ្នែកប្រែក្លាយជាពណ៌ស ស្រវាំងមើលមិនឃើញ និងមានហូរខ្ទុះទៀតផង ប្រសិនជាព្យាបាលមិនទាន់ពេលវេលាទេនោះអាចបណ្តាលឱ្យខ្វាក់បាន។ ប៉ុន្តែសំណាងល្អដែលនាងបានទៅពិនិត្យទាន់ពេលវេលាទើបគ្រាន់តែព្យាយាមប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា និងរក្សាអនាម័យប៉ុណ្ណោះ។ ហើយនេះជាសារមួយដែលនាងចង់ចែករំលែកទៅមនុស្សគ្រប់រូបឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះកែវភ្នែកគឺមានសារសំខាន់ខ្លាំងបំផុត៕

ប្រភព៖ Kapook

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម