Connect with us

ពាក់មី និយាយទាំងអួលដើមក ក្នុងថ្ងៃខួបកំណើតភរិយា ក្រោយរៀបរាប់ពីជីវិតពិតនៃការតស៊ូជាមួយគ្នា តាំងពីមានលុយ៨០០០រៀលមក

កម្សាន្ត៖ ប្រិយមិត្តភាគច្រើន មិនបានដឹងពីជីវិតពិតរបស់តារាសម្តែង តារាកំប្លែងច្បាស់នោះឡើយ វាពិតណាស់សម្រាប់មនុស្សម្នាក់ៗតែងតែមានការតស៊ូ ជួបការលំបាក ភាពល្វីងជូរចត់ ទើបស្គាល់ភាពជោគជ័យនៅថ្ងៃមុខ។ សម្រាប់គ្រួសារតារាកំប្លែងមួយដួងដែលហ៊ាននិយាយពាក្យពិតរបស់ខ្លួន ដោយមិនលាក់បាំង ពីបញ្ហាគ្រួសារ កាលនៅគ្រាលំបាកមកប្រាប់ប្រិយមិត្តឱ្យបានដឹងថា ទម្រាំបានប៉ុណ្ណឹងគាត់ត្រូវលំបាក ត្រូវមើលងាយពីសំណាក់អ្នកដទៃ តែអ្វីៗពិតជានឹកស្មានមិនដល់សោះឡើយ។

តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN និង MyTV លោក ពាក់មី ដែលប្រិយមិត្តស្គាល់រូបលោក ពីមុនថាជាកម្មករសំណង់ ប៉ុន្តែពេលនេះលោកជាតារាកំប្លែងមួយដួងកំពុងតែមានឈ្មោះល្បីលើឆាកសិល្បៈ ទាំងភាពយន្តកុន ទាំងការសម្តែងកំប្លែង ពិសេសភាពកំប្លុកកំប្លែងរបស់គាត់ គឺធ្វើឱ្យទស្សនិកជនទស្សនាហើយពិតជាទប់សំណើចមិនជាប់នោះឡើយ។

កាលពីម្សិលមិញក៏ជាថ្ងៃខួបកំណើតរបស់ភរិយា លោក ពាក់មី ស្រាប់តែពេលនោះលោក បាននិយាយពាក្យជាច្រើននៅពីមុខភរិយាទាំងអួលដើមក ពីជីវិតតស៊ូរបស់អ្នកទាំងពីរ គឺពិតជាលំបាកណាស់ ទើបធ្វើឱ្យលោកសម្រេចចិត្តនិយាយពាក្យទាំងនេះ។ លោកក៏បាននិយាយបែបនេះថា៖ “ជូនពរប្រពន្ធសម្លាញ់ក្នុងថ្ងៃខួបកំណើត យើងតស៊ូជាមួយគ្នា តាំងពីបងធ្វើសំណង់១ថ្ងៃបានតែ ៨០០០រៀល ប្រពន្ធធ្វើការរោងចក្រ ១ខែ ៥០ដុល្លារ ជួលផ្ទះនៅជាមួយគ្នា ១ខែ ២០ដុល្លារ ទិញម្ហូបស៊ី១ពេល ២០០០រៀល ទឹកភ្លើង១ខែ អស់មិនដល់ ១០០០០រៀលទេ ពេលទៅស្រុកម្តងៗជិះឡានតែលើដំបូល ព្រោះអស់លុយតិច ដោយសារទឹកដោះម្តាយថ្លៃបងប្រឡងកំប្លែងជាប់ នៅ CTN ពេលបងប្រឡងកំប្លែងជាប់ គេថាពេលពាក់មីល្បី នឹងលែងប្រពន្ធចោលហើយ តែ១០ឆ្នាំហើយដែលពាក់មីល្បី ប្តីប្រពន្ធយើងនៅដូចដើម សល់បានកូន៣នាក់”។ នេះជាពាក្យពិតរបស់លោក ដូច្នេះមនុស្សម្នាក់ៗ កុំតូចចិត្តជាមួយនិងអ្វីដែលយើងមាន អត់ធ្មត់ ព្យាយាម តស៊ូគង់បានសម្រេច ជីវិតយើងនឹងស្រណុកនៅថ្ងៃមុខមិនខាន៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com