Connect with us

Barcelona មានផែនការពង្រីកកីឡដ្ឋាន Nou Camp

អេស្ប៉ាញ៖ Barcelona នឹងបន្តផែនការពង្រីកកីឡដ្ឋាន Nou Camp ដើម្បីប្រមូលថវិកាដែលខាតបង់ដោយសារវីរូសកូវីដ១៩ ខណៈគម្រោងនេះនឹងត្រូវចំណាយអស់ទឹកប្រាក់៧៤០លានផោន។

ក្លិបអ្នកមានបុណ្យ បានប្រកាសពីកិច្ចព្រមព្រៀងហិរញ្ញវត្ថុជាមួយក្រុមហ៊ុន Goldman Sachs ដើម្បីធ្វើទំនើបកម្មកីឡដ្ឋាន និងបង្កើនចំណុះកៅអីពី៩៩.០០០ ដល់ ១០៥.០០០កៅអី។

បើសមាជិកក្លិបយល់ព្រមនឹងផែនការខាងលើ នោះការសាងសង់នឹងចាប់ផ្តើមនៅខែមិថុនាឆ្នាំក្រោយហើយ នឹងប្រើពេលប្រហែល៥ឆ្នាំដើម្បីបញ្ចប់។ ការប្រកាសនេះ ធ្វើឡើងនៅថ្ងៃតែមួយដែល Barcelona បានប្រកាសពីការខាតបង់៨៨លានផោន ស្របពេលបំណុលបានកើនលើសទ្វេដងដល់៤៤០លានផោន។

ចំណូលរបស់ក្លិប ក៏បានធ្លាក់ចុះ១៩ភាគរយផងដែរកាលពីឆ្នាំមុន គឺស្មើនឹង១២៣លានផោន ខណៈអ្នកគាំទ្រមិនអាចចូលរួមទស្សនាការប្រកួតនាកីឡដ្ឋានបាន ដោយសារតែវិធានការសុវត្ថភាពពីជំងឺកូវីដ១៩។

ក្រៅពីនេះក្លិប Barcelona ក៏រងប៉ះពាល់ដោយសារតែការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរមកកាន់ទីក្រុង Barcelona ព្រោះការរីករាលដាលនៃជំងឺកូវីដ១៩ ដែលតាមធម្មតាមានអ្នកទេសចរ១,២លាននាក់ក្នុងមួយឆ្នាំ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម