Connect with us

អ្នកទោសជាង១០០០នាក់ កំពុងត្រូវបានជម្លៀសចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ ដោយសារទឹកជន់លិចពន្ធនាគារ

បន្ទាយមានជ័យ៖ ដោយសារទឹកជំនន់ហក់ឡើងខ្លាំង បានធ្វើឱ្យជន់លិចភូមិឋាន និងអាគារស្ថាប័ន មន្ទីរនានាមួយចំនួន ក្នុងក្រុងសិរីសោភ័ណ ប្រធានគ្រប់គ្រងពន្ធនាគារខេត្តបន្ទាយមានជ័យ ក៏បានធ្វើការជម្លៀសជនកំពុងជាប់ឃុំ ចេញពីពន្ធនាគារដែលលិចទឹក ទៅកាន់ពន្ធនាគារខេត្តសៀមរាបផងដែរ។


លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជនជាប់ឃុំ ក្នុងពន្ធនាគារនេះមានចំនួន ១៦០០នាក់ ក្នុងនោះ មានស្រី ១០០នាក់។ ទឹកជំនន់បានហូរ ចូលមកក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យនេះយ៉ាងគំហុក ធ្វើឱ្យមានការលិចអគាររដ្ឋបាល និងបន្តហូរចូលទៅក្នុងអគារស្នាក់នៅរបស់ជនជាប់ឃុំ។ ដូច្នេះ ដើម្បីបញ្ជៀសផលប៉ះពាល់ផ្សេងៗ គណៈគ្រប់គ្រង សម្រេចធ្វើការជម្លៀសចេញបន្ទាន់នូវ ជនជាប់ឃុំទៅកាន់ពន្ធនាគារនៃខេត្តមួយចំនួន ជាបណ្តោះអាសន្ន។

ជាក់ស្តែងជំហានដំបូង នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ជនជាប់ឃុំចំនួន ៨១១នាក់ ស្រី៨៥នាក់ ត្រូវបានបញ្ជូនចេញទៅកាន់ពន្ធនាគារខេត្តសៀមរាម តាមរថយន្តក្រុង។ ប្រធានពន្ធនាគារ បានបញ្ជាក់ថា ការជម្លៀសចេញឱ្យទាន់ពេលវេលានេះ គឺដើម្បីបង្ការនូវហានិភ័យផ្សេងៗ ដែលនឹងកើតមានឡើងនៅពេល ដែលទឹកវាយលុកខ្លាំងជាងនេះ។ ចំពោះជនជាប់ឃុំ ដែលនៅសេសសល់ នឹងត្រូវជម្លៀសចេញ ជាបន្តបន្ទាប់គ្នា ខណៈទទួលបានការឯកភាពពី លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម