Connect with us

ក្លិបបឹងកេត និងក្លិបព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះដូចគ្នា ដើម្បីក្លាយជាជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០២០

បាល់ទាត់៖ កាន់តែជិតដល់ថ្ងៃបញ្ចប់នៃការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ស្របពេលការប្រកួតនៅសល់តែមួយថ្ងៃទៀតតែប៉ុណ្ណោះ ដើម្បីប្រកួតប្រជែងគ្នា តើក្លិបមួយណាជាម្ចាស់ពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជាឆ្នាំ២០២០។

បច្ចុប្បន្ននេះ ក្លិបបឹងកេត គឺជាក្លិបមួយដែលមានពិន្ទុខ្ពស់នៅលើតារាការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា តែជាយ៉ាងណាក៏នៅមានក្លិបមួយទៀត កំពុងតែដេញពិន្ទុពីក្រោយ បឹងកេត ផងដែរនោះគឺ ក្លឹបព្រះខ័នរាជស្វាយរៀង ដោយចាញ់ពិន្ទុក្លឹបបឹងកេតតែ ២ពិន្ទុ តែប៉ុណ្ណោះ។

សម្រាប់ក្លិបបឹងកេត នឹងបើកទ្វារស្វាគមន៍ ក្លិបភ្នំពេញក្រោន នៅក្នុងសប្តាហ៍នេះ។ ក្លិបបឹងកេត បើចង់ធានាថាខ្លួនអាចក្លាយជាម្ចាស់ពានរង្វាន់ឆ្នាំ២០២០នេះ លុះត្រាតែ ក្លិបបឹងកេតឈ្នះ ឬស្មើជាមួយក្លឹបភ្នំពេញក្រោន បានត្រឹមតែ១ពិន្ទុបន្ថែមទៀត នោះបឹងកេត អាចរក្សាខ្លួនជាម្ចាស់ពានរង្វាន់លីគកំពូលកម្ពុជា នារដូវនេះបាន។

ចំពោះក្លិបព្រះខ័នរាជស្វាយរៀង ក៏ត្រូវការឈ្នះជាចាំបាច់ផងដែរ។ ក្នុងសប្តាហ៍នេះ ព្រះខ័នរាជ ក៏បើកទ្វារទទួលស្វាគមន៍ ក្លិបណាហ្គាវើលដ៍ ដោយជំនួបលើកទី១ ព្រះខ័នរាជ បានយកឈ្នះ ២-០ នៅទឹកដីរបស់ ណាហ្កាវើលដ៍ សម្រាប់សប្តាហ៍នេះ ក្លិងព្រះខ័នរាជ រឹតតែត្រូវការឈ្នះជាចាំបាច់ ដើម្បីប្រកួតប្រជែងជាមួយ ក្លិបបឹកកេត ក្នុងការដណ្តើមក្លាយជាម្ចាស់ពានរង្វាន់លីគកំពូលកម្ពុជា។

សម្រាប់ជំនួបប្រកួតកាត់សេចក្ដីចុងក្រោយ ភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន RSN ទទួលក្រុមភ្ញៀវបឹងកេត វេលាម៉ោង៦:០០ល្ងាច នៅថ្ងៃទី២៥ ខែតុលា ហើយ ព្រះខ័នរាជស្វាយរៀង នឹងធ្វើជាក្រុមម្ចាស់ផ្ទះ ក្នុងជំនួបទល់នឹងណាហ្គាវើលដ៍ ក្នុងពេលដំណាលគ្នានៅកីឡដ្ឋាន ស្វាយរៀង៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម