Connect with us

ខ្សែប្រយុទ្ធ Sadio Mane និង Thiago Alcantara បានជាសះស្បើយពីជំងឺកូវីដ១៩

អង់គ្លេស៖ ប្រភពពីសារព័ត៌មាន Dailymail បានឱ្យដឹងថា ខ្សែប្រយុទ្ធ Sadio Mane និង Thiago Alcantara បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ និងអាចវិលចូលហ្វឹកហាត់ជាមួយក្រុមបានជាធម្មតាវិញ។

ដំណឹងនេះ ពិតជាល្អមែនទែនសម្រាប់លោក Jurgen Klopp ដើម្បីរៀបចំក្រុម ព្រោះចុងសប្ដាហ៍នេះពួកគេនឹងត្រូវតតាំងជាមួយ Everton ក្នុងពានរង្វាន់លីគកំពូលអង់គ្លេស។

Everton បច្ចុប្បន្នជាក្រុមកំពុងឡើងជើងគួរឱ្យកត់សម្គាល់ ក្រោមការដឹកនាំរបស់លោក Carlos Ancelotti ។ ប្រសិនបើ Liverpool អវត្តមាន Mane និង Thiago នោះ វានឹងជារឿងពិបាកសម្រាប់ពួកគេ។

អវត្តមានកីឡាករសំខាន់ទាំង២នាក់ខាងលើ រួមជាមួយ Alisson ដែលរបួស កាលពីប្រកួតទល់ក្រុម Aston Villa កន្លងទៅ គឺ Liverpool បានបរាជ័យក្នុងលទ្ធផល ៧-២ ឯណោះ។ នេះជាកំណត់ត្រាអាក្រក់មួយក្រោមការដឹកនាំរបស់លោក Klopp នៅ Liverpool ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com