Connect with us

Inter Milan ប្រកាស Ashley Young ក្លាយជាកីឡាករទី៦ដែលឆ្លងកូវីដ១៩

អ៊ីតាលី៖ ក្លិបយក្សរបស់ Serie A គឺ Inter Milan បញ្ជាក់ថា អតីតកីឡាកររបស់ Manchester United គឺ Ashley Young កំពុងតែដាក់ឱ្យនៅដាច់ដោយឡែកពីគេ ក្រោយរកឃើញមេរោគ Covid-19 កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនៅទីលានហ្វឹកហាត់។

Young បានចូលលេង ៣ប្រកួតក្នុងលីគកំពូលរបស់អ៊ីតាលីរដូវកាលនេះ ក្រោមការដឹកនាំលោក Antonio Conte ហើយក៏ជាកីឡាករទី៦របស់ Inter ដែលមានផ្ទុកវីរុសCovid19 ផងដែរ។ ពេលនេះការភ័យខ្លាចកាន់តែកើនឡើងក្នុងប្រទេសអ៊ីតាលី ដោយជំនួប Derby រវាង Inter និង AC Milan គ្រោងលេងនៅថ្ងៃទី ១៧ ខែ តុលា អាចនឹងផ្អាក។

សម្រាប់ការប្រកួតបន្តរបស់ក្រុមលោក Conte វិញ នឹងលេងក្នុងការប្រកួតដំបូងនៅពាន Champions League ទល់នឹងជើងខ្លាំងមកពីអាល្លឺម៉ង់ Borussia Monchengladbach នៅថ្ងៃពុធសប្ដាហ៍ក្រោយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com