Connect with us

ទឹកស្រកអស់ហើយ នៅផ្សារបឹងឈូក ខេត្តបាត់ដំបង

បាត់ដំបង៖ ត្រឹមតែរយៈពេល១យប់ ទឹកបានស្រកអស់ បន្ទាប់ពីជន់លិចផ្សារបឹងឈូក កាលពីប៉ុន្មានថ្ងៃកន្លងទៅ ដោយសារតែភ្លៀងធ្លាក់ជាបន្តបន្ទាប់។ យ៉ាងណាមិញ នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០នេះ អាជីវករ មិនទាន់បានចូលលក់ពេញលេញនោះទេ ដោយទុកពេលដើម្បីបោសសម្អាត និងរង់ចាំកន្លែងស្ងួតល្អ។

សូមជម្រាបថា ទឹកបានជន់លិចផ្សារបឹងឈូក មានរយៈពេល ៥ថ្ងៃមកហើយ ដែលតម្រូវឱ្យអាជីវករ ធ្វើការលក់ដូរបណ្ដោះអាសន្ននៅផ្នែកខាងត្បូងនៃរង្វង់មូលដៃប្រាំបី។

យោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី១៤ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ មានការស្រកចុះច្រើន បន្ទាប់ពីបានហក់ឡើងដល់កម្ពស់ ១៤,០០ម៉ែត្រវិញ កាលពីថ្ងៃទី១៣ ខែតុលា ដោយសារមានភ្លៀងច្រើននៅផ្នែកខាងលើ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម