រដ្ឋមន្រ្តីសង្គមកិច្ច ស្នើរអោយសាធារណៈជនស្វែងយល់ពីភាសាសញ្ញា ដើម្បីងាយស្រួលផ្តល់ការទំនាក់ទំនងដល់មនុស្សគ-ថ្លង់
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ស្នើរអោយសាធារណៈជន ស្វែងយល់ និងសិក្សាពីភាសា សញ្ញា ដើម្បីងាយស្រួលដល់មនុស្សគ-ថ្លង់ ក្នុងការធ្វើទំនាក់ទំនង ជាពិសេស ការដាក់អោយ មានភាសាសញ្ញា ក្នុងកម្មវិធីទូរទស្សន៍រដ្ឋ និងឯកជន ដើម្បីអោយមនុស្សគ-ថ្លង់ ទទួលបានព័ត៌ មានទូលំទូលាយជាងមុន ។
ការស្នើរនេះ បានធ្វើឡើងក្នុងឪកាសនៃការប្រារព្ធនូវទិវាមនុស្សគ-ថ្លង់ រៀបចំឡើងនៅថ្ងៃទី១៦ ខែតុលា នេះក្រោមប្រធានបទ ដាក់បញ្ចូលភាសាសញ្ញា គឺដើម្បីមនុស្សគ្រប់គ្នាប្រើបាន ។
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានស្នើសុំឲ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវលើកទឹកចិត្ត និងជំរុញការសិក្សាភាសាសញ្ញា ដល់ក្រុមគ្រួសារ មិត្តភក្តិ មិត្តរួមអាជីព ដើម្បីអោយមនុស្សគ-ថ្លង់ អាចទំនាក់ទំនងល្អនៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ។
ដោយឡែកប្រធានបទនៅក្នុងឆ្នាំនេះ គឺផ្ដោតសំខាន់ទៅលើការធ្វើបរិយាបន្នភាសាសញ្ញា ក្នុងគោលបំណងលើកទឹកចិត្តឲ្យមនុស្សគ្រប់រូប យកចិត្ដទុកដាក់ទៅលើការប្រើប្រាស់ភាសាសញ្ញា ទាំងនៅក្នុងទំនាក់ទំនងគ្រួសារមនុស្សគរថ្លង់សហគមន៍ និងតាមប្រព័ន្ធផ្សព្វផ្សាយជាពិសេស គឺស្ថានីយទូរទស្សន៍រដ្ឋ និងឯកជន ដើម្បីឲ្យមនុស្សគរថ្លង់ទទួលបានព័ត៌មាន គ្រប់គ្រាន់ផងដែរ។
សូមបញ្ជាក់ថា ទិវាមនុស្សគ-ថ្លង់ ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ និងបញ្ជ្រៀបសិទ្ធិសេរីភាពមនុស្សគ-ថ្លង់ ពិតក្នុងសង្គមមួយដែលគ្មានឧបសគ្គ និងការរើសអើង។
បើតាមរបាយការណ៍ពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យដឹងថា តាម រយៈការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងអនុសញ្ញា ស្តីពីជនពិការ ពិសេសផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងលិខិតបដ្ឋានគតិយុទ្ធផ្សេងៗ ឃើញថា ជនពិការនៅកម្ពុជា ទទួលបានសិទ្ធិពេញលេញ ហើយការរើសអើងចំពោះជនពិការ ក៏ត្រូវបានកាត់បន្ថយគួរឲ្យកត់សំគាល់ ។
ជាងនេះទៅទៀត ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជនពិការ ទទួលបានការអប់រំប្រកបដោយគុណភាព ការព្យាបាលជំងឺដោយរដ្ឋ និងរណបដោយឥតគិតថ្លៃ ការប្រើប្រាស់របបគោលនយោបាយដល់ជនពិការក្រីក្រ នៅតាមសហគមន៍ និងជួយឧបត្ថម្ភគាំទ្រ ក្នុងរូបភាពជាច្រើនថែមទៀត ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍