Connect with us

អភិបាលខេត្តកំពង់ស្ពឺ ប្រកាសអាសន្នទឹកជំនន់ នៅក្រុងច្បារមនទាំងមូល និងស្រុកសំរោងទងមួយផ្នែក ចាប​់ពីម៉ោង៤រសៀលនេះ

កំពង់ស្ពឺ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងថា ប្រកាសប្រាប់ប្រជាពលរដ្ឋនៅក្រុងច្បារមនថា នៅម៉ោង០៤រសៀល ថ្ងៃពុធ ទី១៤ ខែតុលានេះ ទឹកជំនន់ នឹងកើតមាននៅចំណុច ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មីភូមិ ក្រវៀន ព្រៃបេង តាំងក្រូច សំពៅ និយាយរួម គឺក្រុងច្បារមនទាំងមូល និងស្រុកសំរោងទងមួយចំណែកមួយផ្នែក។

លោកអភិបាលខេត្តកំពង់ស្ពឺ សូមពុកម៉ែមាមីងបងប្អូនដែលមានភូមិពាក់ព័ន្ធទាំងអស់ប្រញាប់ រើឥវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាព ឱ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើជនចាស់ជរា និងកុមារដែលងាយរងនូវផលប៉ះពាល់មុនគេ៕

ប្រភព៖ វ៉ី សំណាង

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម