កីឡាករ កែវ សុផេង បង្កើតមូលនិធិជួយប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់
ភ្នំពេញ៖ ថ្មីៗនេះប្រទេសកម្ពុជារងគ្រោះដោយសារទទួលឥទ្ធិពលព្យុះពីបញ្តាប្រទេសជិតខាង បានបង្កជាទឹកភ្លៀងស្ទើរគ្រប់បណ្តាខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ហើយតំបន់ខ្លះត្រូវរងការលិចលង់ ដោយសារមើលឃើញការលិចលង់ជាបន្តបន្ទាប់បែបនេះ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបបាល់ទាត់វិសាខា កែវ សុខផេង បានប្រកាសពីការបង្កើតមូលនិធិជួយប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់។
មិនត្រឹមតែប៉ុណ្ណឹងនោះទេ សមាជិកក្រុមជម្រើសជាតិកម្ពុជា និងក្លិបបាល់ទាត់វិសាខា ក៏បានបន្ថែមថា ប្រសិនបើពុកម៉ែបងប្អូន សប្បុរសជន ដែលមានចំណាប់អារម្មណ៍ ចង់ឧបត្ថម្ភជាថវិកា គឺអាចទាក់ទងទៅរូបគេផ្ទាល់។
នេះជាទឹកចិត្តរបស់កីឡាករ កែវ សុផេង ក្នុងនាមជាកីឡាករជម្រើសជាតិកម្ពុជា ជាប្រជាជនកម្ពុជាតែមួយ ក៏សម្រេចចិត្តស្វែងរកថវិកា ពីបងប្អូនដើម្បីជួយប្រជាជនកម្ពុជា ក្នុងទ្រឹស្តីខ្មែរស្រឡាញ់ខ្មែរ ជួយគ្នាក្នុងគ្រាអាសន្ន៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍