Connect with us

ខ្សែប្រយុទ្ធ Cristiano Ronaldo រកឃើញមានជំងឺកូវីដ-១៩

ព័រទុយហ្គាល់៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩។ នេះបើតាមប្រកាសរបស់សហព័ន្ធបាល់ទាត់ព័រទុយហ្គាល់។

កីឡាករក្លិប Juventus វ័យ៣៥ឆ្នាំ នឹងខកខាន ការប្រកួត UEFA Nations League ដែលព័រទុយហ្កាល់ ត្រូវទទួលក្រុមភ្ញៀវស៊ុយអែត នាយប់នេះ។

សហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ លើកឡើងថា កីឡាករក្រុមជម្រើសជាតិទាំងអស់បានឆ្លងកាត់ការធ្វើតេស្ត ហើយមានតែ Cristiano Ronaldo ប៉ុណ្ណោះដែលមានលទ្ធផលវិជ្ជមាន។ ទោះយ៉ាងណា រូបគេនៅមានសុខភាពល្អធម្មតា ប៉ុន្តែគេត្រូវដាក់នៅឲ្យដាច់ដោយឡែក។

ជាមួយនឹងការរកឃើញនេះ Cristiano Ronaldo មិនច្បាស់ឡើយ ថាតើអាចមានវត្តមានក្នុងការធ្វើដំណើរជាមួយក្រុម Juventus ទៅប៉ះក្រុម Crotone នៅជំនួបក្របខណ្ឌ Serie A ចុងសប្តាហ៍នេះ និងការប្រកួតបើកឆាកក្របខណ្ឌ Champions League វគ្គចែកពូល ដែលត្រូវប៉ះក្រុមអ៊ុយក្រែន Dynamo Kyiv ឬយ៉ាងណាទេ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com