Connect with us

សន្និសិទម៉ាក្រូសេដ្ឋកិច្ចលើកទី៥ ក្រោមប្រធានបទ “ការពង្រឹងប្រភពកំណើនសេដ្ឋកិច្ចកម្ពុជា”

សេចក្តីជូនដំណឹង ពីធនាគារជាតិនៃកម្ពុជា ស្តីពីការរៀបចំសន្និសិទម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំ២០១៨ និងការទទួលយកសំណើរស្រាវជ្រាវសម្រាប់ សន្និសិទម៉ាក្រូប្រចាំឆ្នាំលើកទី៥

តាមសេចក្តីជូនដំណឹង ពីធនាគារជាតិនៃកម្ពុជា ស្តីពីការរៀបចំសន្និសិទម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំ២០១៨ និងការទទួលយកសំណើរស្រាវជ្រាវសម្រាប់ សន្និសិទម៉ាក្រូប្រចាំឆ្នាំលើកទី៥ ឆ្នាំនេះ ក្រោមប្រធានបទ “ការពង្រឹងប្រភពកំណើនសេដ្ឋកិច្ចកម្ពុជា”។

កាលបិច្ឆេទនៃកម្មវិធីនេះ នឹងធ្វើឡើងនៅដើមខែធ្នូ ឆ្នាំ២០១៨ខាងមុខ ដោយអត្ថបទស្រាវជ្រាវសម្រាប់ចូលរួម ធ្វើបទបង្ហាញក្នុងសន្និសិទនេះមាន៥ប្រធានបទ។

ទី១ការជំរុញវិស័យកសិកម្ម។ ទី២ការពង្រឹងមូលដ្ឋានការនាំចេញ។ ទី៣ការធ្វើសមាហរណកម្ម ជាមួយបណ្តាញផលិតកម្ម និងខ្សែសង្វាក់នៃការផ្គត់ផ្គង់នៅក្នុងតំបន់។ ទី៤ ការប្រើប្រាស់សក្តានុពលទេសចរណ៍។ ទី៥ ការរៀបចំកម្លាំងពលកម្មសម្រាប់ពេលអនាគត។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្ថិរូប និងប្រធានបទ ឲ្យបានត្រឹមថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៨៕

    Loading...

    ពេញនិយម