Connect with us

Stephen Chow នៅជាប់បំណុលអតីតមិត្តស្រីខ្ទង់លានដុល្លារមិនទាន់សងអស់

ហុងកុង៖ ទោះបីរយៈពេល ១៣ ឆ្នាំនៃទំនាក់ទំនងស្នេហារបស់ស្តេចកំប្លែង Stephen Chow និង អ្នកស្នងមរតក Yu Manfung បានបញ្ចប់ក្តី ក៏បើនិយាយពីបំណុលដែល Chow ជំពាក់នាងនៅមិនទាន់បានសងអស់នៅឡើយ។

Chow បានជួបវិបត្តិសេដ្ឋកិច្ចតាំងពីឆ្នាំ ២០១២ មកម្ល៉េះក្រោយទំនាក់ទំនងស្នេហាបានបញ្ចប់កាលពីឆ្នាំ ២០១០។ អតីតមិត្តស្រីស្តេចកំប្លែងវ័យ ៥៨ ឆ្នាំរូបនេះបានបញ្ជាក់ថា Chow បានជំពាក់ប្រាក់កុមស្យុងនាងពីការលក់ផ្ទះដ៏ប្រណីតមួយនាទីក្រុងហុងកុងចំនួន ៨០ លានដុល្លារហុងកុង។

រឿងរ៉ាវនេះបានរៀបចំឯកសារឡើងតុលាការដើម្បីដោះស្រាយផងដែរ។ គួរបញ្ជាក់ដែរថា មុខជំនួញរបស់ Chow ទាំងប៉ុន្មានដំណើរការទៅដោយរលូនក្នុងរយៈពេលត្រឹម ៣ ឆ្នាំដំបូងប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏ត្រូវដួលរលំបន្តិចម្តងៗដោយសារវិបត្តិកូវីដ១៩៕

ប្រភព៖ todayonline

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com