Connect with us

កាលពីយប់មិញ អ៊ុយក្រែន យកឈ្នះអេស្ប៉ាញ យ៉ាងលំបាកក្នុងលទ្ធផល ១:០

បរទេស៖ កីឡាករបម្រុង Viktor Tsigankov បានស៊ុតបញ្ចូលទីក្នុងនាទី៧៦ ជួយម្ចាស់ផ្ទះ អ៊ុយក្រែន ឈ្នះ១-០ លើអេស្ប៉ាញ ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Nations League ពូលទី៤ នៃលីគលំដាប់ទី១ (League A)។

គ្រាប់បាល់តែមួយគ្រាប់គត់នេះ បង្កើតចេញជារឿងពិសេសៗច្រើនចំណុចសម្រាប់អ៊ុយក្រែន។
នេះជាលើកទី១ដែលអ៊ុយក្រែនឈ្នះអេស្ប៉ាញក្នុងការប្រកួតពានរង្វាន់អន្តរជាតិ។ ហើយនេះ ក៏ជាគ្រាប់បាល់ដំបូងផងដែរ ដែលអ៊ុយក្រែនទាត់ចូលទីអេស្ប៉ាញក្នុងរយៈពេល១៧ឆ្នាំចុងក្រោយ។ កីឡាករអ៊ុយក្រែនចុងក្រោយ ដែលបានទាត់បញ្ចូលទីអេស្ប៉ាញ បានសម្រេចគឺគ្រូបង្វឹករបស់ពួកគេបច្ចុប្បន្ន Andriy Shevchenko ផ្ទាល់តែម្ដង ធ្វើបានកាលពី១៧ឆ្នាំមុន។

សម្រាប់អេស្ប៉ាញវិញ នេះជាលើកដំបូងក្នុងពេលជិត២ឆ្នាំចុងក្រោយដែលពួកគេរងបរាជ័យ។ ពួកគេបានចាញ់លើកចុងក្រោយក្នុងពាន Nations League 2018 ទល់នឹងអង់គ្លេស និងក្រូអាត។

ទោះយ៉ាងណា ក្រុមលោក Luis Enrique នៅតែឈរលេខ១ពូលទី៤ ដដែល ដោយនាំមុខ១ពិន្ទុលើ អាល្លឺម៉ង់ ដែលស្មើ៣-៣ជាមួយ ស្វ៊ីស។ អ៊ុយក្រែន ក៏មាន ៦ពិន្ទុពី ៤ប្រកួតដូចអាល្លឺម៉ង់ដែរ តែចាញ់ផលសងគ្រាប់បាល់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com