Connect with us

រៀនគូរគំនូរតាមផ្ទះជាមួយលោកទូតជប៉ុន

ភ្នំពេញ៖ ចាប់អារម្មណ៍ការគូររូប តែមិនដឹងថាទៅសិក្សានៅឯណា និងមិនមានពេលវេលាគ្រប់គ្រាន់មែនទេ? អស់បារម្ភហើយ ដោយថ្មីៗនេះមជ្ឈមណ្ឌលមូលនិធិជប៉ុនប្រចាំអាស៊ីដែលមានការិយាល័យនៅភ្នំពេញបានចែករំលែកដំណឹងល្អមួយអំពីការសិក្សាថ្នាក់គំនូរអនឡាញជាមួយនឹងលោកគ្រូអ្នកគ្រូជំនាញជាច្រើនរូបចាំជួយបង្ហាត់បង្ហាញ។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺវត្តមានរបស់លោកទូតជប៉ុនបានផ្តល់កិត្តិយសចួលរួមគូរគំនូរជាមួយសិស្សសាលា យ៉ាម៉ាដា ទៀតផង។

បន្ថែមពីនេះផងដែរ លោក យ៉ាម៉ាដា នាយកសាលា Yamada Arts School ដែលមានបទពិសោធន៍ជាយូរឆ្នាំមកហើយក្នុងវិស័យសិល្បៈគំនូរមួយនេះក៏បានចូលខ្លួនមកចែករំលែកពីតិចនិក និងស្រាយរាល់ចម្ងល់របស់សិស្សដើម្បីជាភាពងាយស្រួលក្នុងការគូរ។ កម្មវិធីសិក្សាបែបឌីជីថលនេះមានការចូលរួមសហការជាមួយសាលា យ៉ាម៉ាដា និង ក្រុមឌីជីថលភ្នាក់ងារ ស៊ីប៊ីអេស ដ៏ធំប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។

ហើយការសិក្សាគំនូរអនឡាញក្រោមប្រធានបទ “គំនូរតាមផ្ទះស្ទាយ យ៉ាម៉ាដា” មានចាប់ពីកម្រិតថ្នាក់បឋមសិក្សា ដែលនឹងបង្ហាញលោកអ្នកពីតិចនិកជាច្រើនដែលអាចឱ្យយើងមានភាពងាយស្រួលក្នុងការគូរ ថែមទាំងសប្បាយរីករាយទៀតផង។ កម្មវិធីនេះនឹងចាក់ផ្សាយទស្សនារៀងរាល់ថ្ងៃចន្ទ វេលាម៉ោង ៧ យប់ ចាប់ពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នេះតទៅនៅលើផេកហ្វេសបុកផ្លូវការរបស់ MYTV៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com