កម្ពុជា នៅត្រូវការពេលប្រមាណ ១២ឆ្នាំទៀត ដើម្បីសម្រេចអោយបាននូវការកាត់បន្ថយភាពអត់ឃ្លាន អោយមកនៅកម្រិតសូន្យ
ភ្នំពេញ៖ កម្ពុជា ត្រូវការពេលប្រមាណ ១២ឆ្នាំទៀត ទើបអាចកាត់បន្ថយភាពអត់ឃ្លាន អោយមកនៅត្រឹមកម្រិតសូន្យ នេះបើតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្នុងឪកាសប្រារព្ធទិវាស្បៀងអាហារពិភពលោក លើកទី ៣៨ ឆ្នាំ២០១៨ ។
ថ្លែងក្នុងទិវានោះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា ក្នុងការកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា នៅឆ្នាំ២០៣០ ខាងមុខ កម្ពុជានឹងកាត់បន្ថយ ភាពអត់ឃ្លាន ឲ្យមកនៅត្រឹមកម្រិតសូន្យ ។
ក្នុងន័យនេះ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានស្នើឲ្យអង្គភាពជំនាញនីមួយៗ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តគោលនយោបាយមួយចំនួនរួមមាន ៖ ជំរុញការរៀបចំ និងដាក់ឲ្យអនុវត្តផែនការមេ សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម ឆ្ពោះទៅឆ្នាំ២០៣០ និង ផែនការយុទ្ធសាស្រ្តអភិឌ្ឍន៍ វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ប្រកបដោយប្រសិទ្ធភាព។ ជាមួយនេះ ត្រូវបង្កើនផលិតភាព គុណភាព និងពិពិធកម្ម តាមរយៈការបង្កើនការវិនិយោគ លើការស្រាវជ្រាវ អភិវឌ្ឍន៍ពូជដំណាំ ពូជសត្វ និងការចិញ្ចឹមត្រី ដែលផ្តល់តម្លៃបន្ថែមខ្ពស់ ។ ព្រមជាមួយនេះ ក៏ត្រូវចូលរួមលើកកម្ពស់ឧស្សាហកម្មកែចៃ្ន តាមរយៈការជំរុញ ឲ្យមានការវិនិយោគឯកជន លើកសិផល ដែលមានសក្តានុពល ដូចជា ស្រូវ ដំទ្បូងមី ស្វាយ ស្វាយចន្ទី ចេក កៅស៊ូ បន្លែ ជាដើម។
ក្រៅពីនេះ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានជំរុញការកែលម្អបរិយាកាសធុរកិច្ច សំដៅសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើម ព្រមទាំងបង្កើនការវិនិយោគ និងឥណទានលើការអភិវឌ្ឍ ស្រាវជ្រាវដើម្បីគាំទ្រដល់ការបង្កើតការងារ និងជំរុញកំណើនអាជីវកម្មធុនតូច-មធ្យមក្នុងស្រុក។ ទន្ទឹមនេះ ក៏ត្រូវបន្តជំរុញការដាំបន្លែគ្រប់ប្រភេទ ជំនួសឲ្យការនាំចូល និងសម្របសម្រួលការរៀបចំ បង្កើតទីផ្សារបោះដុំ និងចែកចាយបន្លែ ដែលមានស្តង់ដារ និងអនាម័យខ្ពស់ ។ ជាងនេះទៅទៀត ត្រូវជំរុញពាណិជ្ជូបនីយកម្មកសិកម្ម តាមរយៈការបន្តពង្រឹងប្រព័ន្ធអនាម័យ និងភូតគាមអនាម័យ ការវិនិយោគបលើមន្ទីរពិសោធន៍ សម្រាប់នាំចេញ។
គួររំលឹកថា ទិវាស្បៀង អាហារពិភពលោកលើកទី៣៨ ឆ្នាំ២០១៨ ធ្វើឡើងក្រោមប្រធានបទ “យើងរួមគ្នាកាត់បន្ថយភាពអត់ឃ្លាន ឱ្យបានដល់កម្រិតសូន្យត្រឹមឆ្នាំ២០៣០” ដែលបានប្រារព្ធធ្វើឡើងនៅខេត្តកំពង់ចាម ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍