សាលារៀនចំនួន ៤២៥កន្លែង បានជន់លិច ទូទាំងប្រទេសកម្ពុជា
ភ្នំពេញ៖ យោងតាមទិន្នន័យប៉ះពាល់ខូចខាត ដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២០ បានឱ្យដឹងថា សាលារៀន ចំនួន ៤២៥កន្លែង បានលិចទឹក ខណៈផ្ទះប្រមាណ ៤៧.៩២៣ ខ្នង ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់។ ទិន្នន័យនេះ គិតពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ ប្រមូលដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
រាជធានី-ខេត្តចំនួន ១៩ ស្មើនឹង ៦៩ក្រុង ស្រុក ខណ្ឌ, ២៥៨ឃុំ សង្កាត់, ប្រជាពលរដ្ឋប្រមាណ ៤៨.៣១៧ គ្រួសារ ស្មើនឹងប្រមាណ ១៩៣.២៦៨ នាក់ ត្រូវបានរងផលប៉ះពាល់នៃទឹកជំនន់។ ក្នុងនោះ មនុស្ស ១៣នាក់ បានស្លាប់ (ក្មេង ៥នាក់)។
ទន្ទឹមនេះ ផ្លូវជាតិ ផ្លូវគ្រួសក្រហម ប៉ះពាល់មានប្រមាណ ២០២ គីឡូម៉ែត្រ ផ្លូវលំ ប៉ះបាល់មាន ១៤៥៩ គីឡូម៉ែត្រ៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍