Connect with us

ប្រាសាទភ្នំបាយ៉ង់កោ មិនឆ្ងាយពីរ៉ែត្បូងមួយកន្លែងនៅទឹកធ្លាក់ជ្រោះផ្អោក

ប្រាសាទបាយ៉ង់កោ ស្ថិតនៅភូមិញេធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានចម្ងាយ ១២១ គីឡូម៉ែត្រពីភ្នំពេញ និង មានចម្ងាយ ៤៣គីឡូម៉ែត្រ ខាងត្បូងខេត្តតាកែវ។

ប្រាសាទស្ថាបនាឡើង នៅលើកំពូលភ្នំបាយ៉ង់កោ មានកម្ពស់ ៣១៣ ម៉ែត្រ មានជណ្តើរ ចំនួនបី សង់ឡើងនៅសតវត្សរ៍ទី ៧ ដោយព្រះបាទភវវរ្ម័នទី២ ធ្វើពីថ្មបាយក្រៀម ឥដ្ឋ ថ្មស៊ីស្ត និង ថ្មស្រទាប់ មានបណ្តោយ ១៣ម៉ែត្រ ទទឹង ៩ម៉ែត្រ កម្ពស់ ១២ម៉ែត្រ។ អ្វីដែលធ្វើឱ្យរឹតតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលនេះ គឺនៅភាគខាងត្បូង មានរ៉ែត្បូងមួយកន្លែងដែលកំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង គឺរ៉ែត្បូងនៅទឹកធ្លាក់ជ្រោះផ្អោក។

ប្រាសាទនេះ គឺជាប្រាសាទទោលមានរាង ៤ជ្រុង ដោយជ្រុងនីមួយៗ មានប្រវែង១០ម៉ែត្រ និងកម្ពស់ជាង១៤ម៉ែត្រ។ ប្រាសាទបាយ៉ង់ ស្ថិតក្នុងអន្តរកាលរចនាបថសម្បូរព្រៃគុក និងព្រៃក្មេង មានក្បាច់លម្អប្រាសាទចម្លងតូចៗ អមសងខាងទ្វារពិត និងទ្វារបញ្ឆោត ដែលគេហៅថា វិមានអាកាស ឬប្រាសាទអណ្តែត៕

រូបថត៖ សាយ សំអាល់ – Say Samal

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com