Connect with us

ទិដ្ឋភាពក្រុមប្រតិភូកាយរឹទ្ធិជាតិកម្ពុជា ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋសម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃនេះ

ភ្នំពេញ៖ ១៥ តុលា ២០១២ – ១៥ តុលា ២០២០ រយៈពេល ៨ ឆ្នាំហើយដែល ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរបាន យាងសោយទិវង្គត។

ដើម្បីរម្លឹកខួប ៨ ឆ្នាំរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ក្រុមប្រតិភូកាយរឹទ្ធិជាតិកម្ពុជាដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំដោយ លោកជំទាវ គឹម សេដ្ឋានី អនុប្រធានកាយរឹទ្ធិជាតិកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ នៅវិមានព្រះបរមរូបនាថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២០ នេះដើម្បីក្រាបថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមព្រះអង្គបានយាងទៅសោយសុខនៅឋានសួគ៌ា៕

ប្រភព៖ ក្រសួងអប់រំយុវជន និងកីឡា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម