Connect with us

លែងបារម្ភហើយ ក្រពើ​១​ក្បាល​ ដែលបានរួច​ចេញពី​អាង​នោះ នៅ​ជាប់​ក្នុង​សំណាញ់​ដែក​ការពារ ១​ជាន់​ទៀត ក្នុងកសិដ្ឋាននៅឡើយ

ភ្នំពេញ៖ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ គឺ លោក កាំ​ង សា​រិ​ន  ដែល​មាន​កសិដ្ឋាន​ ស្ថិត​នៅ​ភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​បញ្ជាក់​នៅល្ងាច​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ២០២០​នេះថា សត្វ​ក្រពើ​មួយ​ក្បាល ពិតជា​បានរួច​ចេញពី​អាង​ពិតមែន ប៉ុន្តែ​វា​នៅ​ជាប់​ក្នុង​សំណាញ់​ដែក​មួយ​ជាន់​ទៀត ពោល​គឺ​វា​ស្ថិតនៅ​ក្នុង​ប​វិ​វេ​ណ​កសិដ្ឋាន​របស់​លោក​នៅឡើយ​ទេ មិនបានចេញទៅក្រៅទេ។

ទន្ទឹមនឹងនោះ ក្រុម​កម្មករ​ នឹង​ចាប់​វា​ដាក់ក្នុងទ្រុងវិញ នា​ពេល​យប់ ដោយ​ត្រូវ​ទាក់ ឬមួយ​ក៏​ត្រូវ​ឆក់​ក្រពើ​ដែល​រួច​នោះ។ ម្យ៉ាងវិញទៀត លោកថា ក្រពើ​វា​មិន​ងាយ​ទៅ​រក​មនុស្ស​ទេ វា​ខ្លាច​មនុស្ស​ដែរ ហើយ​សត្វ​ក្រពើ វា​អត់​ចង់ទៅ​ឆ្ងាយ​ពី​គ្នា​វា​ទេ​(​ពេល​ឮ​សំឡេង​គ្នា​វា​យំ​) វា​មក​រក​គ្នាវាវិញ បើសិន​វារួច​ទៅ​កន្លែង​ណា ក៏​វា​ទៅ​រក​ក្រពើ​គ្នា​វា​ដែរ។ នេះ​បើ​តាម​ការបញ្ជាក់ពីម្ចាស់កសិដ្ឋាន ដែលមានបទ​ពិសោធន៍​ចិញ្ចឹម​ក្រពើ​ជិត ៣០​ឆ្នាំ​មក​នេះ។ លោក បានប្រាប់ប្រជាពលរដ្ឋ ពិសេស​អ្នក​រស់នៅ​ក្បែរ​កន្លែង​កសិដ្ឋាន សូមកុំ​ភ័យ​បារម្ភ​ហួសហេតុ​ពេក។

សូមបញ្ជាក់ថា នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ២០២០ ​មាន​ករណី​សត្វ​ក្រពើ រួច​ចេញពី​អាង​ចិញ្ចឹម​​ចំនួន​១​ក្បាល ដែល​មាន​ទម្ងន់​ប្រមាណ​ជិត​ ៤០​គីឡូក្រាម នៅ​ចន្លោះ​ម៉ោងជាង​៨​ព្រឹក នៅ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ។ ចំពោះ​មូលហេតុ នៃ​ការ​រួច​ចេញ​សត្វ​ក្រពើ​នេះ​​ដោយសារទឹក​ជន​លិច​ដល់​អាង ប៉ុន្តែ​អាង​ចិញ្ចឹម​ក្រពើ​នោះ មាន​រនាំង​ដែក​ការពារ​៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម